Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:5 - ព្រះគម្ពីរខ្មែរសាកល

5 ចូរឲ្យ​របស់ទាំងនោះ​សរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​បង្គាប់ នោះ​វា​ក៏​ត្រូវបាន​និម្មិតបង្កើត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា! ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់ នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គួរ​ឲ្យ​គ្រប់​គ្នា​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ ហើយ​របស់​ទាំង​នោះ​បាន​កើត​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​តម្កើង នាម​អុលឡោះ‌តាអាឡា ដ្បិត​ពេល​ទ្រង់​មាន​បន្ទូល នោះ​អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​លំហ​នៅចន្លោះ​ទឹក ហើយ​ឲ្យ​លំហនោះ​ញែក​ទឹក​និង​ទឹក ចេញពីគ្នា”។


ទូតសួគ៌​ដ៏មានកម្លាំងខ្លាំងពូកែ​របស់ព្រះអង្គ ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ស្ដាប់តាម​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


សមុទ្រ​ជារបស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​បង្កើត​វា​; ព្រះហស្ត​របស់ព្រះអង្គ​បាន​សូន​ដីគោក​ដែរ​។


“ព្រះអម្ចាស់ ជា​ព្រះ​នៃយើងខ្ញុំ​អើយ ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង កិត្តិយស និង​ព្រះចេស្ដា ដ្បិត​ព្រះអង្គ​បាន​និម្មិតបង្កើត​របស់​សព្វសារពើ​។ ដោយសារតែ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ របស់សព្វសារពើ​មាននៅ និង​ត្រូវបាន​និម្មិតបង្កើត”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម