បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
លូកា 6:20 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅពួកសិស្សរបស់ព្រះអង្គ ហើយមានបន្ទូលថា៖ “មានពរហើយ អ្នកដែលក្រខ្សត់ ដ្បិតអាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។ Khmer Christian Bible ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គងើបព្រះនេត្រឡើង ទតទៅពួកសិស្ស ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលក្រក្សត់ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសិស្ស*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល*ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ* របស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា អាល់គីតាប អ៊ីសាងើបមុខមើលសិស្សរបស់គាត់ ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គហើយ ដ្បិតអ្នករាល់គ្នាបានទទួលនគរបស់ អុលឡោះ។ |
បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
មានចិត្តបន្ទាបខ្លួនជាមួយមនុស្សកម្សត់ដ៏តូចទាប ប្រសើរជាងចែកជ័យភណ្ឌជាមួយមនុស្សក្រអឺតក្រទម។
អ្នកក្រីក្រដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន ប្រសើរជាងអ្នកដែលមានបបូរមាត់វៀចវេរ ហើយជាមនុស្សល្ងង់។
មនុស្សតូចទាបនឹងកើនអំណរក្នុងព្រះយេហូវ៉ា ហើយពួកខ្វះខាតក្នុងចំណោមមនុស្សលោកនឹងត្រេកអរ ក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់ គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។
ដូច្នេះ សម្ពន្ធមេត្រីនោះត្រូវបានផ្ដាច់នៅថ្ងៃនោះឯង ហើយយ៉ាងនេះបានជាពួករងទុក្ខវេទនាក្នុងហ្វូងចៀមដែលកំពុងសង្កេតមើលខ្ញុំក៏ដឹងថា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។
នៅពេលអ្នករាល់គ្នាឃើញអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងព្យាការីទាំងអស់នៅក្នុងអាណាចក្ររបស់ព្រះ ប៉ុន្តែអ្នករាល់គ្នាត្រូវបានបោះចោលទៅខាងក្រៅវិញនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញនៅទីនោះ។
នៅពេលឮសេចក្ដីទាំងនេះ ម្នាក់ក្នុងភ្ញៀវរួមតុអាហារក៏ទូលព្រះយេស៊ូវថា៖ “មានពរហើយ អ្នកណាដែលនឹងហូបអាហារនៅក្នុងអាណាចក្ររបស់ព្រះ!”។
“ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘កូនអើយ ចូរនឹកចាំថា នៅក្នុងជីវិតរបស់កូន កូនទទួលបានសុភមង្គលយ៉ាងណា ហើយឡាសារបានរងទុក្ខយ៉ាងណា។ ប៉ុន្តែឥឡូវនេះ គាត់កំពុងទទួលការកម្សាន្តចិត្តនៅទីនេះ រីឯកូនវិញ កូនកំពុងរងទុក្ខវេទនា។
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
ហាក់ដូចជាព្រួយចិត្ត ប៉ុន្តែអរសប្បាយជានិច្ច; ហាក់ដូចជាក្រីក្រ ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានបរិបូរ; ហាក់ដូចជាគ្មានអ្វីសោះ ប៉ុន្តែមានគ្រប់ទាំងអស់។
គឺថា ក្នុងការពិសោធយ៉ាងខ្លាំងនៃទុក្ខវេទនា នោះអំណរដ៏សម្បូរហូរហៀរ និងភាពក្រីក្រក្រៃលែងរបស់ពួកគេ បានហូរចេញទៅជាភាពបរិបូរនៃចិត្តទូលាយរបស់ពួកគេ។
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ទោះបីជាព្រះអង្គមានស្ដុកស្ដម្ភក៏ដោយ ក៏ព្រះអង្គបានត្រឡប់ជាក្រដោយយល់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានស្ដុកស្ដម្ភ ដោយភាពក្រីក្ររបស់ព្រះអង្គ។
អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមយើង និងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូលដោយអំណរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងទុក្ខវេទនាយ៉ាងខ្លាំង។
ការទាំងអស់នេះជាភស្តុតាងនៃការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានចាត់ទុកថាស័ក្ដិសមនឹងអាណាចក្ររបស់ព្រះ ដែលអ្នករាល់គ្នាក៏កំពុងរងទុក្ខសម្រាប់អាណាចក្រនេះឯង។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែតាមពិតអ្នកជាអ្នកមានទេ។ យើងស្គាល់ពាក្យមួលបង្កាច់របស់ពួកដែលហៅខ្លួនឯងថាជាជនជាតិយូដាហើយ ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដា គឺជាពួកខាងសាលាប្រជុំរបស់សាតាំងវិញ។