Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:19 - ព្រះគម្ពីរខ្មែរសាកល

19 ហ្វូងមនុស្ស​ទាំងមូល​ក៏​ព្យាយាម​ពាល់​ព្រះអង្គ ពីព្រោះ​មាន​ព្រះចេស្ដា​ចេញ​ពី​ព្រះអង្គ ហើយ​ប្រោស​គេ​ទាំងអស់គ្នា​ឲ្យជា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ហើយ​បណ្ដាជន​ទាំង​អស់​រិះរក​ពាល់​ព្រះអង្គ​ ព្រោះ​អំណាច​ដែល​ចេញ​ពី​ព្រះអង្គ​មក​ បាន​ប្រោស​មនុស្ស​គ្រប់គ្នា​ឲ្យ​ជា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មនុស្ស​ទាំង​អស់​ប្រជ្រៀត​គ្នា​ចង់​ពាល់​ព្រះ‌អង្គ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ មក​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះអង្គ​មក​ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មនុស្ស​ទាំង​អស់​រក​ពាល់​ទ្រង់ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ មក​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​អ៊ីសា ដ្បិត​មាន​អំណាច​ចេញ​ពី​អ៊ីសា​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់​ៗ​គ្នា។

សូមមើលជំពូក ចម្លង




លូកា 6:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ក៏​បាន​ជាសះស្បើយ​៕


ដ្បិត​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា ហេតុនេះ​អស់អ្នកដែល​មាន​ការឈឺចុកចាប់​ក៏​សម្រុកមក ដើម្បី​ពាល់​ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ភ្លាម​ថា ព្រះចេស្ដា​បាន​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​ងាក​នៅក្នុង​ហ្វូងមនុស្ស ហើយ​មានបន្ទូលថា​៖“នរណា​ពាល់​អាវ​ខ្ញុំ​?”។


នៅ​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ចូល មិនថា​ក្នុង​ភូមិ ក្នុង​ទីក្រុង ឬ​តាម​ជនបទ ពួកគេ​តែងតែ​ដាក់​ពួក​អ្នកជំងឺ​តាម​ផ្សារ ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ព្រះអង្គ ក៏​បាន​ជាសះស្បើយ​៕


នៅពេល​ពួកគេ​មកដល់​បេតសៃដា មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក​ម្នាក់​មក ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ពាល់​គាត់​។


នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​កំពុងតែ​បង្រៀន ហើយ​មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​អង្គុយ​នៅទីនោះ​។ ពួកគេ​បាន​មក​ពី​គ្រប់​ភូមិ​ក្នុង​កាលីឡេ យូឌា និង​យេរូសាឡិម​។ ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ក្នុង​ព្រះអង្គ ដើម្បី​ប្រោសឲ្យជា​។


ពួកគេ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​រោគា​ផ្សេងៗ​របស់​ពួកគេ​។ អ្នកទាំងនោះ​ដែល​ត្រូវ​វិញ្ញាណអសោច​ធ្វើទុក្ខ ក៏​ត្រូវបាន​ប្រោសឲ្យជា​។


រហូតដល់​សូម្បីតែ​កន្សែងដៃ ឬ​អៀមការពារប្រឡាក់ ក៏​គេ​យក​ចេញពី​ខ្លួន​ប៉ូល​ទៅ​ដាក់​លើ​ពួក​អ្នកជំងឺ នោះ​ជំងឺ​ក៏​បាត់​ពី​ពួកគេ ហើយ​វិញ្ញាណអាក្រក់​ក៏​ចេញទៅ​ដែរ​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម