Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​ទត​ឃើញ​ហ្វូងមនុស្ស​ទាំងនេះ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​លើ​ភ្នំ​។ ក្រោយពី​ព្រះអង្គ​គង់ចុះ ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 កាល​បាន​ឃើញ​បណ្ដាជន​ ព្រះអង្គ​ក៏​យាង​ឡើង​លើ​ភ្នំ​ ហើយ​អង្គុយ​ចុះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ កាល​បាន​គង់​ចុះ​ហើយ ពួក​សិស្ស​ក៏​ចូល​មក​រក​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។ សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ៊ីសា​ឃើញ​មហា‌ជន​ទាំង​នេះ គាត់​ឡើង​ទៅ​លើ​ភ្នំ រួច​គាត់​នៅ​ទី​នោះ។ សិស្ស​នាំ​គ្នា​ចូល​មក​ជួប​គាត់

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ហ្វូងមនុស្ស​ជាច្រើន​បាន​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ទៅ​គង់ចុះ​ក្នុង​ទូក រីឯ​ហ្វូងមនុស្ស​ទាំងមូល​ឈរ​នៅតាម​មាត់បឹង​។


ព្រះយេស៊ូវ​យាង​ចាកចេញ​ពីទីនោះ​ទៅ​មាត់បឹង​កាលីឡេ ហើយ​យាង​ឡើងទៅ​លើ​ភ្នំ គង់ចុះ​នៅ​ទីនោះ​។


មាន​ហ្វូងមនុស្ស​ជាច្រើន​ពី​កាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និង​ខាងនាយ​ទន្លេយ័រដាន់ មកតាម​ព្រះអង្គ​៕


ដូច្នេះ​ព្រះអង្គ​ក៏​បើក​ព្រះឱស្ឋ​បង្រៀន​ពួកគេ​ថា​៖


បន្ទាប់មក ព្រះយេស៊ូវ​យាង​ឡើងទៅ​លើ​ភ្នំ ហើយ​ហៅ​អ្នកដែល​ព្រះអង្គ​សព្វព្រះទ័យ​មក ពួកគេ​ក៏​មកឯ​ព្រះអង្គ


ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ ហ្វូងមនុស្ស​ក៏​មកផ្ដុំគ្នា​ម្ដងទៀត ធ្វើឲ្យ​ព្រះអង្គ និងពួកសិស្ស​មិនអាច​ហូប​អាហារ​បាន​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​នៅ​មាត់បឹង​ម្ដងទៀត​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ទៅ​គង់ចុះ​ក្នុង​ទូក​នៅ​មាត់​បឹង រីឯ​ហ្វូងមនុស្ស​ទាំងមូល​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​។


នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​ចេញទៅ​ភ្នំ​ដើម្បី​អធិស្ឋាន ហើយ​ព្រះអង្គ​ទ្រង់​អធិស្ឋាន​ទៅ​ព្រះ​ពេញមួយយប់​។


នៅពេល​យាង​ចុះមក​ពីភ្នំវិញ​ជាមួយ​ពួកសិស្ស ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កន្លែង​រាបស្មើ​។ នៅទីនោះ មាន​សិស្ស​របស់​ព្រះអង្គ​ជាច្រើន និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកពី​ទូទាំង​យូឌា និង​យេរូសាឡិម ហើយ​ពី​ទីរ៉ុស និង​ស៊ីដូន ដែលជា​តំបន់មាត់សមុទ្រ​។


ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖ “មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់អ្នករាល់គ្នា​។


ប្រមាណជា​ប្រាំបី​ថ្ងៃ​ក្រោយពី​ថ្លែង​ព្រះបន្ទូល​ទាំងនេះ ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ទៅ​ជាមួយ ហើយ​យាង​ឡើងទៅ​លើ​ភ្នំ​មួយ ដើម្បី​អធិស្ឋាន។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម