ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 13:34 - ព្រះគម្ពីរខ្មែរសាកល

“យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។

សូមមើលជំពូក

Khmer Christian Bible

ឱ​ ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ហើយ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ!​ ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មាន​ដង​មក​ហើយ​ គឺ​ដូចជា​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅ​ក្រោម​ស្លាប​ ប៉ុន្ដែ​អ្នក​មិន​ចង់​ទេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​គប់​ដុំថ្ម​លើ​អស់​អ្នក​ដែល​បាន​ចាត់​មក​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ចង់​ប្រមូល​កូនរបស់ឯង ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​សំឡាប់​ពួក​ហោរា ហើយ​ចោល​ថ្ម​ទៅ​អស់​អ្នក ដែល​បាន​ចាត់​មក​ឯ​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​រាល់​គ្នា ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ​នោះ

សូមមើលជំពូក

អាល់គីតាប

អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។

សូមមើលជំពូក



លូកា 13:34
46 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អ៊ីស្រាអែល​អរសប្បាយ​ក្នុង​ព្រះសូនបង្កើត​របស់ពួកគេ សូមឲ្យ​កូនចៅ​ស៊ីយ៉ូន​ត្រេកអរ​ក្នុង​ព្រះមហាក្សត្រ​របស់ពួកគេ​!


សូម​រក្សា​ទូលបង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បំពួន​ទូលបង្គំ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ


ឱ​ព្រះ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​មានតម្លៃ​យ៉ាងណាហ្ន៎​! មនុស្សលោក​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


ឱបើ​ប្រជារាស្ត្រ​របស់យើង​ស្ដាប់តាម​យើង ហើយ​អ៊ីស្រាអែល​ដើរតាម​មាគ៌ា​របស់យើង​ទៅអេះ!


ព្រះអង្គ​នឹង​ឃុំគ្រង​អ្នក​ដោយ​ចំអេងស្លាប​របស់ព្រះអង្គ ហើយ​អ្នក​នឹង​ជ្រកកោន​នៅក្រោម​ស្លាប​របស់ព្រះអង្គ​; សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ជា​ខែលធំ និង​ជា​ខែលតូច​។


ជាការពិត ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ដ៏ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​ការកែប្រែចិត្ត និង​ការសម្រាក កម្លាំង​របស់អ្នករាល់គ្នា​នឹង​នៅ​ក្នុង​ការ​នៅស្ងៀម និង​ក្នុង​ការទុកចិត្ត”។ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ព្រម​ទេ


កាល​យើង​មក​ដល់ ម្ដេចក៏​គ្មាន​អ្នកណា​សោះ​? កាល​យើង​ហៅ ម្ដេចក៏​គ្មានអ្នកណា​ឆ្លើយ​? តើ​ដៃ​របស់យើង​បាន​រួញខ្លី មិនអាច​លោះ​បាន​ឬ​? តើ​យើង​គ្មាន​អំណាច​នឹង​រំដោះឲ្យរួច​ឬ​? មើល៍! យើង​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត​ដោយ​ការស្ដីបន្ទោស​របស់យើង យើង​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន នោះ​ត្រី​ក៏​ធុំក្លិនស្អុយ​ដោយសារ​គ្មាន​ទឹក ហើយ​ងាប់​ដោយ​ស្រេកទឹក​។


កុំឲ្យ​បាន​ដូចជា​ដូនតា​របស់អ្នករាល់គ្នា ដែល​ពួក​ព្យាការី​ពីមុន​បាន​ស្រែកហៅ​ទៅ​ពួកគាត់​ថា​: “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ឥឡូវនេះ ចូរ​បែរចេញ​ពី​ផ្លូវ​អាក្រក់​របស់អ្នករាល់គ្នា និង​ទង្វើ​អាក្រក់​របស់អ្នករាល់គ្នា​ចុះ” ប៉ុន្តែ​ពួកគាត់​មិន​បាន​ស្ដាប់តាម ឬ​យកចិត្តទុកដាក់​នឹង​យើង​ឡើយ​។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា’។


ទ្រង់​បាន​ចាត់​ពួក​រាជបម្រើ​ឲ្យទៅ​ហៅ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ​ពួកគេ​មិន​ព្រម​មក​ទេ​។


ហើយ​អ្នក​ផ្សេងទៀត​ក៏​ចាប់​រាជបម្រើ​ទាំងនោះ បង្អាប់បង្អោន​ពួកគេ រួច​សម្លាប់​ពួកគេ​។


“ពេលនោះ កូនច្បង​ក៏​ខឹង ហើយ​មិន​ព្រម​ចូលទៅ​ទេ ដូច្នេះ​ឪពុក​របស់​គាត់​ក៏​ចេញមក​អង្វរ​គាត់​។


ព្រមទាំង​ពង្រាប​អ្នក និង​កូនចៅ​របស់អ្នក​ដែល​នៅក្នុង​អ្នក ឲ្យស្មើនឹងដី ដោយ​មិន​ទុក​ថ្ម​ណាមួយ​ឲ្យ​សល់​នៅលើ​ថ្ម​មួយទៀត នៅក្នុង​អ្នក​ឡើយ ពីព្រោះ​អ្នក​មិន​បាន​ទទួលស្គាល់​ពេលវេលា​ដែល​ព្រះយាងមក​ដល់​អ្នក​ទេ”។


ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​រក​ពួកនាង ហើយ​មានបន្ទូលថា​៖“កូនស្រី​យេរូសាឡិម​អើយ កុំ​យំអាណិត​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​យំអាណិត​ខ្លួនអ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា​ចុះ​!


តើ​មាន​ព្យាការី​មួយណា​ដែល​ដូនតា​របស់អ្នករាល់គ្នា​មិន​បាន​បៀតបៀន​? ពួកគេ​បាន​សម្លាប់​អ្នក​ដែល​ប្រកាសទុកមុន​អំពី​ការយាងមក​របស់​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកក្បត់ និង​ជា​អ្នកសម្លាប់​ព្រះអង្គនោះ​។


ខណៈដែល​ពួកគេ​កំពុង​គប់ដុំថ្មសម្លាប់​ស្ទេផាន គាត់​ហៅរក​ព្រះអម្ចាស់​ថា​៖ “ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​របស់ទូលបង្គំ​ផង!”។


រីឯ​សូល​បាន​យល់ស្រប​នឹង​ការសម្លាប់​ស្ទេផាន​ដែរ​។ នៅ​ថ្ងៃ​នោះ មាន​ការបៀតបៀន​យ៉ាងខ្លាំង​មក​លើ​ក្រុមជំនុំ​នៅ​យេរូសាឡិម ហើយ​ទាំងអស់គ្នា​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ទូទាំង​ស្រុក​យូឌា និង​សាម៉ារី លើកលែងតែ​ពួក​សាវ័ក​។


សាកសព​របស់​ពួកគេ​នឹងត្រូវទុកចោល​នៅតាម​ផ្លូវ​នៃ​ក្រុង​ដ៏ធំ ដែល‍ខាងវិញ្ញាណ​ហៅថា សូដុម និង​អេហ្ស៊ីប ជា​កន្លែងដែល​ព្រះអម្ចាស់​របស់​ពួកគេ​ត្រូវគេ​ឆ្កាង​ដែរ​។