Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:28 - ព្រះគម្ពីរខ្មែរសាកល

28 ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​រក​ពួកនាង ហើយ​មានបន្ទូលថា​៖“កូនស្រី​យេរូសាឡិម​អើយ កុំ​យំអាណិត​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​យំអាណិត​ខ្លួនអ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា​ចុះ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ប៉ុន្ដែ​ព្រះយេស៊ូ​ងាក​មក​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ!​ កុំ​យំ​សម្រាប់​ខ្ញុំ​អី​ ចូរ​យំ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូន​ចៅ​របស់​អ្នក​រាល់គ្នា​វិញ​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ព្រះ‌យេស៊ូវ​ងាក​បែរ​ទៅ មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ស្ត្រី​ទាំង​នោះ​ថា៖ «កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​អាណិត​ខ្ញុំ​អី ចូរ​យំ​អាណិត​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌យេស៊ូ​ងាក​មក​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ព្រះ‌យេស៊ូវ​ទ្រង់​ងាក​បែរ​ទៅ មាន​បន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ៊ីសា​ងាក​មក​មាន​ប្រសាសន៍​នឹង​ស្ដ្រី​ទាំង​នោះ​ថា៖ «ស្ដ្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ

សូមមើលជំពូក ចម្លង




លូកា 23:28
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ និង​ស្ត្រី​ៗ​ដែល​យំគក់ទ្រូង​អាណិត​ព្រះអង្គ ដើរតាម​ព្រះអង្គ​។


ដ្បិត​មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​គេ​នឹង​ពោលថា​: ‘មានពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ដែល​មិន​បាន​សម្រាល​កូន ព្រមទាំង​អ្នកដែល​មិន​បាន​បំបៅ​កូន​!’។


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម