គឺព្រះអង្គហើយ ដែលអុជចង្កៀងរបស់ទូលបង្គំ គឺព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំហើយ ដែលបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។
យ៉ូហាន 8:12 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅបណ្ដាជនជាថ្មីទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នកណាមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺមានពន្លឺនៃជីវិតវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ |
គឺព្រះអង្គហើយ ដែលអុជចង្កៀងរបស់ទូលបង្គំ គឺព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំហើយ ដែលបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។
ពន្លឺត្រូវបានសាបព្រោះសម្រាប់មនុស្សសុចរិត ហើយអំណរត្រូវបានសាបព្រោះសម្រាប់អ្នកដែលមានចិត្តទៀងត្រង់។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត បានឃើញពន្លឺមួយដ៏អស្ចារ្យ; ចំពោះអ្នកដែលស្ថិតនៅក្នុងដែនដីស្រមោលនៃសេចក្ដីស្លាប់ មានពន្លឺមួយរះឡើងដល់ពួកគេ។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។
ព្រះយេស៊ូវមានបន្ទូលថា៖“ពន្លឺនេះនៅក្នុងចំណោមអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតចាប់អ្នករាល់គ្នាឡើយ។ អ្នកដែលដើរក្នុងសេចក្ដីងងឹតមិនដឹងថាខ្លួនកំពុងទៅឯណាទេ។
ក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះ ចូរជឿលើពន្លឺនេះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយជាកូននៃពន្លឺ”។ នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយត្រូវបានបំបាំងពីពួកគេ។
ខ្ញុំមកជាពន្លឺក្នុងពិភពលោក ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹតឡើយ។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
“នេះជាការកាត់ទោស គឺថាពន្លឺបានមកក្នុងពិភពលោកហើយ ប៉ុន្តែមនុស្សបានស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ពីព្រោះការប្រព្រឹត្តរបស់ពួកគេគឺអាក្រក់។
ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។
ដ្បិតព្រះអម្ចាស់បានបង្គាប់យើងដូច្នេះថា: ‘យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបានផ្ដល់សេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី’ ”។
គឺថាព្រះគ្រីស្ទត្រូវតែរងទុក្ខ និងថាដោយព្រះអង្គជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ព្រះអង្គនឹងប្រកាសពន្លឺ ដល់ប្រជារាស្ត្រនេះផង ដល់សាសន៍ដទៃផង”។
ពួកអ្នកទាំងនោះជាប្រភពទឹកហួតហែង និងជាអ័ព្ទដែលត្រូវខ្យល់ព្យុះបក់បោក។ មានសេចក្ដីងងឹតសូន្យឈឹងបម្រុងទុកសម្រាប់ពួកគេ។
ជាការពិត ប្រសិនបើព្រះមិនបានត្រាប្រណីបណ្ដាទូតសួគ៌ដែលបានប្រព្រឹត្តបាប គឺបានប្រគល់ពួកគេទៅចំណងនៃសេចក្ដីងងឹត ទាំងទម្លាក់ពួកគេទៅក្នុងស្ថាននរក ដើម្បីទុកសម្រាប់ការជំនុំជម្រះ
ប្រសិនបើយើងនិយាយថា យើងមានការប្រកបគ្នាជាមួយព្រះ ប៉ុន្តែដើរក្នុងសេចក្ដីងងឹតវិញ នោះយើងកំពុងភូតភរ ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ;
ជារលកកំណាចរបស់សមុទ្រដែលបែកពពុះនៃសេចក្ដីគួរខ្មាសរបស់ខ្លួន ជាផ្កាយវង្វេងទិស ដែលមានសេចក្ដីងងឹតសូន្យឈឹងអស់កល្បជានិច្ចបម្រុងទុកសម្រាប់ពួកគេ។
ព្រមទាំងឃុំឃាំងបណ្ដាទូតសួគ៌ដែលមិនបានរក្សាឋានៈខ្លួន គឺបោះបង់លំនៅរបស់ខ្លួនចោលនោះ ឲ្យនៅក្នុងសេចក្ដីងងឹតដោយចំណងដ៏អស់កល្ប រហូតដល់ថ្ងៃនៃការជំនុំជម្រះដ៏ធំ។
ប្រជាជាតិនានានឹងដើរចុះដើរឡើងដោយពន្លឺរបស់ទីក្រុងនោះ ហើយបណ្ដាស្ដេចនៃផែនដីនឹងនាំសិរីរុងរឿងរបស់ខ្លួនមកក្នុងទីក្រុងនោះ។