ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
យ៉ូហាន 3:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតជាថ្មីទេ អ្នកនោះមិនអាចឃើញអាណាចក្ររបស់ព្រះបានឡើយ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មី ទេ គេមិនអាចឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ អាល់គីតាប អ៊ីសាប្រាប់ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញនគររបស់អុលឡោះបានឡើយ»។ |
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមគូទម្ជុល ងាយជាងអ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ!”។
“ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនណាបានធ្វើតាមបំណងរបស់ឪពុក?”។ ពួកគេឆ្លើយថា៖ “កូនច្បង”។ ព្រះយេស៊ូវមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងអាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាផ្ទៃមេឃ និងផែនដីផុតទៅក៏ដោយ ក៏គ្មានក្បៀសមួយ ឬបន្តក់មួយត្រូវផុតពីក្រឹត្យវិន័យសោះឡើយ រហូតទាល់តែអ្វីៗទាំងអស់បានសម្រេច។
នៅពេលទតឃើញដូច្នេះ ព្រះយេស៊ូវក៏ទាស់ព្រះទ័យ ហើយមានបន្ទូលនឹងពួកគេថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។
ប្រសិនបើភ្នែកម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងអាណាចក្ររបស់ព្រះទាំងមានភ្នែកតែម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងស្ថាននរក ទាំងមានភ្នែកពីរ។
អ្នកទាំងនោះមិនមែនកើតមកពីឈាម ឬពីបំណងសាច់ឈាម ឬពីបំណងមនុស្សឡើយ គឺកើតមកពីព្រះវិញ។
រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងឃើញផ្ទៃមេឃដែលបើកចំហ និងបណ្ដាទូតសួគ៌របស់ព្រះឡើងចុះៗពីខាងលើកូនមនុស្ស”៕
“ព្រះអង្គធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ធ្វើឲ្យចិត្តរបស់ពួកគេរឹង ក្រែងលោពួកគេឃើញនឹងភ្នែក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា”។
នីកូដេមទូលព្រះអង្គថា៖ “តើមនុស្សចាស់អាចកើតមកយ៉ាងដូចម្ដេចបាន? គាត់មិនអាចចូលទៅក្នុងផ្ទៃម្ដាយរបស់ខ្លួនវិញ ហើយកើតមកម្ដងទៀតទេ មែនទេ?”។
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
ដ្បិតការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់។
ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់
ប្រសិនបើអ្នករាល់គ្នាដឹងថាព្រះអង្គសុចរិតយុត្តិធម៌ នោះអ្នករាល់គ្នាក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត បានកើតមកពីព្រះអង្គ។
អស់អ្នកដែលកើតមកពីព្រះ មិនបន្តប្រព្រឹត្តបាបទេ ពីព្រោះគ្រាប់ពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ; អ្នកនោះមិនអាចបន្តប្រព្រឹត្តបាបបានឡើយ ពីព្រោះគាត់បានកើតមកពីព្រះ។
អស់អ្នកដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ។ អស់អ្នកដែលស្រឡាញ់ព្រះបិតាដែលបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះបិតាដែរ។
យើងដឹងហើយថា អស់អ្នកដែលកើតមកពីព្រះ មិនប្រព្រឹត្តបាបទេ គឺព្រះអង្គដែលប្រសូតពីព្រះ រក្សាអ្នកនោះ ហើយមេអាក្រក់ក៏មិនប៉ះអ្នកនោះឡើយ។
ដ្បិតអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលើពិភពលោក។ នេះហើយ ជាជ័យជម្នះដែលឈ្នះលើពិភពលោក គឺជំនឿរបស់យើង។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ: