Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 3:9 - ព្រះគម្ពីរខ្មែរសាកល

9 អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​បន្ត​ប្រព្រឹត្តបាប​ទេ ពីព្រោះ​គ្រាប់ពូជ​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​អ្នកនោះ​; អ្នកនោះ​មិនអាច​បន្ត​ប្រព្រឹត្តបាប​បានឡើយ ពីព្រោះ​គាត់​បាន​កើតមក​ពី​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ពូជ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ ដូច្នេះ​ហើយ​បាន​ជា​មិន​អាច​ប្រព្រឹត្ដ​បាប​បាន​ឡើយ​ ដ្បិត​គេ​កើត​ពី​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អស់​អ្នក​ដែល​កើត​ពី​ព្រះ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ព្រះ​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ធ្វើ​បាប​បាន​ឡើយ ព្រោះ​គេ​បាន​កើត​មក​ពី​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ្នក​ដែល​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​អុលឡោះ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 3:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​មិន​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ គឺ​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​វិញ​។


ដើមឈើ​ល្អ​មិនអាច​បង្កើត​ផល​អាក្រក់​បានទេ ហើយ​ដើមឈើ​អាក្រក់​ក៏មិន​អាច​បង្កើត​ផល​ល្អ​បាន​ដែរ​។


អ្នកទាំងនោះ​មិនមែន​កើតមក​ពី​ឈាម ឬ​ពី​បំណង​សាច់ឈាម ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើតមក​ពី​ព្រះ​វិញ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតជាថ្មីទេ អ្នកនោះ​មិនអាច​ឃើញ​អាណាចក្រ​របស់​ព្រះ​បានឡើយ”។


ចំណែកឯ​យើងខ្ញុំ​វិញ យើងខ្ញុំ​មិនអាច​មិន​និយាយ​អ្វីដែល​យើងខ្ញុំ​បាន​ឃើញ និង​បាន​ឮ​នោះ​ទេ”។


មិនមែនដូច្នោះជាដាច់ខាត​! យើង​ដែល​ស្លាប់​ចំពោះ​បាប​ហើយ តើ​យើង​នៅតែ​រស់នៅ​ក្នុង​បាប​ទៀត​ដូចម្ដេចកើត​?


ដ្បិត​សាច់ឈាម​តែងតែ​ចង់​ទាស់នឹង​ព្រះវិញ្ញាណ ហើយ​ព្រះវិញ្ញាណ​ក៏​ចង់​ទាស់នឹង​សាច់ឈាម​ដែរ ពីព្រោះ​ទាំងពីរនេះ​ប្រឆាំង​គ្នាទៅវិញទៅមក ធ្វើឲ្យ​អ្នករាល់គ្នា​មិន​អាច​ធ្វើ​អ្វីៗដែល​អ្នករាល់គ្នា​ចង់​ធ្វើ​។


ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។


អ្នករាល់គ្នា​បាន​កើតជាថ្មី មិនមែន​ពី​គ្រាប់ពូជ​ដែលរមែងតែងតែសាបសូន្យ​ទេ គឺ​ពី​គ្រាប់ពូជ​ដែលមិនចេះសាបសូន្យ​វិញ តាមរយៈ​ព្រះបន្ទូល​ដ៏​មានជីវិតរស់ និង​ដ៏​នៅស្ថិតស្ថេរ​របស់​ព្រះ​។


ប្រសិនបើ​អ្នករាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិតយុត្តិធម៌ នោះ​អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា អស់អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត បាន​កើតមក​ពី​ព្រះអង្គ​។


អស់អ្នក​ដែល​ស្ថិតនៅ​ក្នុង​ព្រះអង្គ មិន​បន្ត​ប្រព្រឹត្តបាប​ទេ រីឯ​អស់អ្នក​ដែល​បន្ត​ប្រព្រឹត្តបាប មិន​បាន​ឃើញ​ព្រះអង្គ​ឡើយ ហើយក៏មិន​បាន​ស្គាល់​ព្រះអង្គ​ដែរ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ យើង​ត្រូវតែ​ស្រឡាញ់​គ្នាទៅវិញទៅមក ដ្បិត​សេចក្ដីស្រឡាញ់​ជារបស់​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់ គឺ​កើតមក​ពី​ព្រះ ហើយ​ស្គាល់​ព្រះ​។


អស់អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​បាន​កើតមក​ពី​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់​ព្រះបិតា​ដែល​បង្កើត​ខ្លួន​មក ក៏​ស្រឡាញ់​អ្នក​ដែល​កើតមក​ពី​ព្រះបិតា​ដែរ។


យើង​ដឹង​ហើយ​ថា អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​ប្រព្រឹត្តបាប​ទេ គឺ​ព្រះអង្គ​ដែល​ប្រសូត​ពី​ព្រះ រក្សា​អ្នកនោះ ហើយ​មេអាក្រក់​ក៏​មិន​ប៉ះ​អ្នកនោះ​ឡើយ​។


ដ្បិត​អស់អ្នក​ដែល​កើតមក​ពី​ព្រះ សុទ្ធតែ​ឈ្នះ​លើ​ពិភពលោក​។ នេះ​ហើយ ជា​ជ័យជម្នះ​ដែល​ឈ្នះ​លើ​ពិភពលោក គឺ​ជំនឿ​របស់យើង​។


អ្នក​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ត្រាប់តាម​ការ​អាក្រក់​ឡើយ គឺ​ចូរ​ត្រាប់តាម​ការល្អ​វិញ​។ អ្នក​ដែល​ធ្វើល្អ ជារបស់​ព្រះ រីឯ​អ្នក​ដែល​ធ្វើអាក្រក់ មិនដែល​ឃើញ​ព្រះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម