Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​ទត​ឃើញ​ដូច្នេះ ព្រះយេស៊ូវ​ក៏​ទាស់ព្រះទ័យ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ឲ្យ​ក្មេង​ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 កាល​ទត​ឃើញ​ដូច្នេះ​ ព្រះយេស៊ូ​ទាស់​ចិត្ដ​យ៉ាង​ខ្លាំង​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេង​ៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ព្រះជា​ម្ចាស់​ជា​របស់​មនុស្ស​ដូច​ជា​ក្មេងៗ​ទាំង​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​ព្រះ‌យេស៊ូវ​ឃើញ​ដូច្នោះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​មនុស្ស ដូច​ក្មេងៗ​ទាំង​នេះ​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ព្រះ‌យេស៊ូ​ឃើញ​ដូច្នោះ ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​ណាស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះ‌ហឫទ័យ ក៏​មាន​បន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កាល​អ៊ីសា​ឃើញ​ដូច្នោះ អ៊ីសា​ទាស់​ចិត្ត​ណាស់ ហើយ​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​ក្មេងៗ មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ដ​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​នគរ​អុលឡោះ​បាន។

សូមមើលជំពូក ចម្លង




ម៉ាកុស 10:14
36 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​រហូតដល់​គ្រប់ជំនាន់ ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច ដើម្បី​ធ្វើជា​ព្រះ​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​។


យើង​នឹង​មិន​លាក់​ពី​កូនចៅ​របស់ពួកគាត់​ឡើយ គឺ​យើង​នឹង​រៀបរាប់ប្រាប់​ជំនាន់​ក្រោយ​នូវ​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា និង​ឫទ្ធានុភាព​របស់ព្រះអង្គ ព្រមទាំង​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ផង​។


ពួកគេ​នឹង​មិន​ធ្វើការនឿយហត់​ជា​ឥតប្រយោជន៍​ឡើយ ក៏​មិន​បង្កើត​កូន​សម្រាប់​សេចក្ដីអន្តរាយ​ដែរ ដ្បិត​ពួកគេ​ជា​ពូជពង្ស​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា ហើយ​កូនចៅ​របស់ពួកគេ​ក៏ដូច្នោះ​ជាមួយ​ពួកគេ​ដែរ​។


“ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។


ដូច្នេះ អ្នកណាក៏ដោយដែល​បន្ទាបខ្លួន​ដូច​ក្មេង​នេះ អ្នកនោះ​ធំជាង​ក្នុង​អាណាចក្រស្ថានសួគ៌​។


ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​មនុស្ស​បែបនេះ”។


មានពរ​ហើយ អ្នក​ដែល​ត្រូវគេ​បៀតបៀន​ដោយសារតែ​សេចក្ដីសុចរិត ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​ពួកគេ​។


“មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់​ខាង​វិញ្ញាណ ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​ពួកគេ​។


ព្រះអង្គ​ទត​មើលជុំវិញ​ទៅ​ពួកគេ​ដោយ​ព្រះពិរោធ ទាំង​ពិបាកព្រះទ័យ​ចំពោះ​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរស​នោះ​ថា​៖“ចូរ​លាត​ដៃ​របស់​អ្នក​ចុះ​!”។ គាត់​ក៏​លាត​ដៃ នោះ​ដៃ​របស់​គាត់​បានដូចដើមវិញ​។


ប៉ុន្តែ​ព្រះអង្គ​ទ្រង់​បែរមក​មើល​ពួក​សិស្ស ហើយ​ស្ដីឲ្យ​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតជាថ្មីទេ អ្នកនោះ​មិនអាច​ឃើញ​អាណាចក្រ​របស់​ព្រះ​បានឡើយ”។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតមក​ពី​ទឹក និង​ព្រះវិញ្ញាណ​ទេ អ្នកនោះ​មិនអាច​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​បានឡើយ​។


ដ្បិត​សេចក្ដីសន្យា​នេះ គឺ​សម្រាប់​អ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​នៅ​ឆ្ងាយ​ផង គឺ​អ្នកណាក៏ដោយដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង​បាន​ត្រាស់ហៅ”។


អ្នករាល់គ្នា​ជា​កូនចៅ​របស់​បណ្ដា​ព្យាការី និង​ជា​កូនចៅ​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំង​ជាមួយ​ដូនតា​របស់អ្នករាល់គ្នា​។ ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​:‘ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលព្រះពរ តាមរយៈ​ពូជពង្ស​របស់អ្នក’។


ប្រសិនបើ​ផលដំបូង​នៃស្រូវ​បាន​វិសុទ្ធ នោះ​ដុំម្សៅទាំងមូល​ក៏​វិសុទ្ធ​ដែរ ហើយ​ប្រសិនបើ​ឫស​បាន​វិសុទ្ធ នោះ​មែក​ក៏​វិសុទ្ធ​ដែរ​។


បើគិតតាម​ដំណឹងល្អ ពួកគេ​ពិតជា​ខ្មាំងសត្រូវ​របស់ព្រះ ដោយសារតែ​អ្នករាល់គ្នា ប៉ុន្តែ​បើគិតតាម​ការជ្រើសតាំង ពួកគេ​ពិតជា​អ្នក​ដ៏ជាទីស្រឡាញ់ ដោយសារតែ​ពួក​ដូនតា


បងប្អូន​អើយ កុំ​ធ្វើជា​កូនក្មេង​ក្នុង​ការយល់ដឹង​ឡើយ គឺ​ក្នុង​ការអាក្រក់ ចូរ​ធ្វើជាកូនក្មេង ហើយ​ក្នុង​ការយល់ដឹង ចូរ​ធ្វើជា​មនុស្ស​ពេញវ័យ​ចុះ​។


ដ្បិត​ប្ដី​ដែល​មិនជឿ ត្រូវបាន​ជម្រះឲ្យទៅជាវិសុទ្ធ​តាមរយៈ​ប្រពន្ធ​ហើយ ហើយ​ប្រពន្ធ​ដែល​មិនជឿ​ក៏​ត្រូវបាន​ជម្រះឲ្យទៅជាវិសុទ្ធ​តាមរយៈ​ប្ដី​ដែរ​។ បើមិនដូច្នោះទេ កូន​ៗ​របស់អ្នករាល់គ្នា​ក៏​សៅហ្មង​ដែរ ប៉ុន្តែ​តាមពិត​ពួកគេ​បានជា​វិសុទ្ធ​ហើយ​។


ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប កុំឲ្យ​កំហឹង​របស់អ្នករាល់គ្នា​នៅ​រហូតដល់​ថ្ងៃលិច


ខ្ញុំ​នឹកចាំ​អំពី​ជំនឿ​ឥតពុតត្បុត​ដែល​នៅក្នុង​អ្នក ដែល​មុនដំបូង​បាន​ស្ថិតនៅ​ក្នុង​ឡូអ៊ីស​ជីដូន​របស់អ្នក បន្ទាប់មក​បាន​ស្ថិតនៅ​ក្នុង​អ៊ើនីស​ម្ដាយ​របស់អ្នក ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្ថិតនៅ​ក្នុង​អ្នក​ដែរ​។


ព្រមទាំង​ដឹង​ថា អ្នក​បាន​ស្គាល់​ព្រះគម្ពីរ​ដ៏វិសុទ្ធ​តាំងពី​ក្មេង​មកម្ល៉េះ​។ ព្រះគម្ពីរ​អាច​ធ្វើឲ្យ​អ្នក​មានប្រាជ្ញា ដែល​នាំទៅដល់​សេចក្ដីសង្គ្រោះ តាមរយៈ​ជំនឿ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ចូរ​ប្រាថ្នាចង់បាន​ទឹកដោះ​សុទ្ធ​ខាងព្រះបន្ទូល ដូច​ទារក​ដែល​ទើបតែកើត ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ដោយ​ព្រះបន្ទូលនោះ រហូតដល់​សេចក្ដីសង្គ្រោះ


គ្មាន​សេចក្ដីកុហក​ណា​ត្រូវបាន​រកឃើញ​ក្នុង​មាត់​របស់​ពួកគេ​ទេ ពួកគេ​ឥតសៅហ្មងឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម