Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:4 - ព្រះគម្ពីរខ្មែរសាកល

4 នីកូដេម​ទូល​ព្រះអង្គ​ថា​៖ “តើ​មនុស្ស​ចាស់​អាច​កើតមក​យ៉ាងដូចម្ដេច​បាន​? គាត់​មិន​អាច​ចូលទៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​ខ្លួន​វិញ ហើយ​កើតមក​ម្ដងទៀត​ទេ មែនទេ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ​ គេ​អាច​កើត​ម្ដង​ទៀត​យ៉ាង​ដូចម្តេច​បាន?​ គេ​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ រួច​កើត​មក​ម្តង​ទៀត​បាន​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​នីកូ‌ដេម​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​មនុស្ស​ចាស់​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​កើត​ម្តង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​វិញ ហើយ​កើត​ម្តង​ទៀត​បាន​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លោក​នីកូដេម​សួរ​អ៊ីសា​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 3:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតជាថ្មីទេ អ្នកនោះ​មិនអាច​ឃើញ​អាណាចក្រ​របស់​ព្រះ​បានឡើយ”។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតមក​ពី​ទឹក និង​ព្រះវិញ្ញាណ​ទេ អ្នកនោះ​មិនអាច​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​បានឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​ហូប​សាច់​របស់​កូនមនុស្ស និង​មិន​ផឹក​ឈាម​របស់​លោក​ទេ អ្នករាល់គ្នា​គ្មាន​ជីវិត​នៅក្នុង​ខ្លួន​ឡើយ​។


មាន​ច្រើន​នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ឮ​ដូច្នេះ ក៏​និយាយថា​៖ “ពាក្យ​នេះ​ធ្ងន់ធ្ងរ​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន​?”។


ជាការពិត ដំណឹង​នៃ​ឈើឆ្កាង​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​ពួក​អ្នក​ដែល​កំពុង​វិនាស ប៉ុន្តែ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​យើង​ដែល​ត្រូវបាន​សង្គ្រោះ​។


យ៉ាងណាមិញ មនុស្ស​ខាងសាច់ឈាម​មិន​ព្រម​ទទួល​អ្វីៗ​ខាង​ព្រះវិញ្ញាណ​របស់​ព្រះ​ទេ ពីព្រោះ​វា​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​គេ ហើយ​គេ​មិនអាច​យល់​បានទេ ដោយសារ​សេចក្ដីទាំងនេះ​ត្រូវ​វិនិច្ឆ័យ​ខាងវិញ្ញាណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម