ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដល់ជើងរបស់ទូលបង្គំ ហើយជាពន្លឺដល់គន្លងរបស់ទូលបង្គំ។
យ៉ូហាន 3:21 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ មករកពន្លឺ ដើម្បីឲ្យការប្រព្រឹត្តរបស់ខ្លួនត្រូវបានសម្ដែងថា បានប្រព្រឹត្តនៅក្នុងព្រះ”។ Khmer Christian Bible ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺ ដើម្បីឲ្យការប្រព្រឹត្តិរបស់គេត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតតែងតែចូលមករកពន្លឺ ដើម្បីឲ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះស្របតាមព្រះជាម្ចាស់មែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ។ អាល់គីតាប ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីពិត តែងតែចូលមករកពន្លឺ ដើម្បីឲ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្ដនោះ ស្របតាមអុលឡោះមែន»។ |
ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដល់ជើងរបស់ទូលបង្គំ ហើយជាពន្លឺដល់គន្លងរបស់ទូលបង្គំ។
សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។
ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ!
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
ជាការពិត អស់អ្នកដែលប្រព្រឹត្តការអាក្រក់ស្អប់ពន្លឺ ហើយមិនមករកពន្លឺទេ ក្រែងលោការប្រព្រឹត្តរបស់ខ្លួនត្រូវបានលាតត្រដាង។
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។
ប៉ុន្តែដោយសារតែព្រះគុណរបស់ព្រះ ខ្ញុំបានដូចសព្វថ្ងៃនេះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ ក៏មិនបានទៅជាឥតប្រយោជន៍ឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំបានធ្វើការនឿយហត់ច្រើនជាងពួកសាវ័កទាំងអស់នោះទៅទៀត; តាមពិតមិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះដែលគង់នៅជាមួយខ្ញុំវិញ។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ដ្បិតអ្នកដែលសាបព្រោះតាមសាច់ឈាមរបស់ខ្លួន នឹងច្រូតបានការសាបសូន្យពីសាច់ឈាម រីឯអ្នកដែលសាបព្រោះតាមព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ។
(ដ្បិតផលផ្លែរបស់ពន្លឺមាននៅក្នុងគ្រប់ទាំងសេចក្ដីល្អ សេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីពិត)
ព្រមទាំងត្រូវបានបំពេញដោយផលផ្លែនៃសេចក្ដីសុចរិតដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ ដើម្បីជាសិរីរុងរឿង និងការសរសើរតម្កើងដល់ព្រះ។
ដ្បិតគឺព្រះ ដែលធ្វើសកម្មភាពក្នុងអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាទាំងមានបំណង និងទាំងប្រព្រឹត្តតាមបំណងព្រះហឫទ័យល្អរបស់ព្រះអង្គ។
សម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតស៊ូ ស្របតាមឫទ្ធានុភាពរបស់ព្រះអង្គ ដែលកំពុងចេញឥទ្ធិពលយ៉ាងខ្លាំងក្នុងខ្ញុំ។
បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
ប្រសិនបើយើងនិយាយថា យើងមានការប្រកបគ្នាជាមួយព្រះ ប៉ុន្តែដើរក្នុងសេចក្ដីងងឹតវិញ នោះយើងកំពុងភូតភរ ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ;
អ្នកដ៏ជាទីស្រឡាញ់អើយ កុំត្រាប់តាមការអាក្រក់ឡើយ គឺចូរត្រាប់តាមការល្អវិញ។ អ្នកដែលធ្វើល្អ ជារបស់ព្រះ រីឯអ្នកដែលធ្វើអាក្រក់ មិនដែលឃើញព្រះឡើយ។
យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមិនត្រជាក់ ហើយក៏មិនក្ដៅដែរ។ យើងចង់ឲ្យអ្នកត្រជាក់ ឬក៏ក្ដៅ។