Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:20 - ព្រះគម្ពីរខ្មែរសាកល

20 ជាការពិត អស់អ្នក​ដែល​ប្រព្រឹត្តការអាក្រក់​ស្អប់​ពន្លឺ ហើយ​មិន​មករក​ពន្លឺ​ទេ ក្រែងលោ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់ គេ​ស្អប់​ពន្លឺ មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​ការ​ប្រព្រឹត្តិ​​របស់​គេ​ត្រូវ​លាតត្រដាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​តែង​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ទេ ក្រែង​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ដ។

សូមមើលជំពូក ចម្លង




យ៉ូហាន 3:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិតមែនហើយ អ្នក​បាន​ស្អប់​ការប្រៀនប្រដៅ ហើយ​បាន​បោះចោល​ព្រះបន្ទូល​របស់យើង​ទៅ​ក្រោយ​អ្នក​ដែរ​។


នេះគឺដោយសារ​ពួកគេ​បាន​ស្អប់​ចំណេះដឹង ហើយ​មិន​បាន​ជ្រើសរើស​ការកោតខ្លាច​ព្រះយេហូវ៉ា


មនុស្សចំអកឡកឡឺយ​មិន​ចូលចិត្ត​អ្នកដែល​ស្ដីបន្ទោស​ខ្លួន​ឡើយ ក៏មិន​ទៅ​រក​មនុស្ស​មានប្រាជ្ញា​ដែរ​។


អ្នកដែល​បើក​ភ្នែក​ព្រឹមៗ គឺ​គិតគូរ​សេចក្ដីកំហូច​; អ្នកដែល​ខាំ​បបូរមាត់ គឺ​ប្រព្រឹត្ត​ការអាក្រក់​រួចហើយ​។


ពួកគេ​បោះបង់ចោល​គន្លង​នៃ​សេចក្ដីទៀងត្រង់ ទៅ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីងងឹត​;


រីឯ​គន្លង​របស់​មនុស្ស​សុចរិត​ដូចជា​ពន្លឺអរុណ​ដែល​ភ្លឺឡើងៗ រហូតដល់​ថ្ងៃ​ពេញពន្លឺ​;


ហើយ​និយាយថា​៖ “ខ្ញុំ​បាន​ស្អប់​ការប្រៀនប្រដៅ​យ៉ាងណាហ្ន៎​! ចិត្ត​ខ្ញុំ​បាន​មើលងាយ​ការស្ដីប្រដៅ​យ៉ាងណាហ្ន៎​!


មាន​អ្នកច្បាប់​ម្នាក់​ទូល​តប​នឹង​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ លោក​និយាយ​ដូច្នេះ គឺ​បង្អាប់បង្អោន​ពួកយើង​ដែរ​ហើយ!”។


រីឯ​អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីពិត​វិញ មករក​ពន្លឺ ដើម្បីឲ្យ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​សម្ដែង​ថា បាន​ប្រព្រឹត្ត​នៅក្នុង​ព្រះ”។


ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម