ព្រះមានបន្ទូលថា៖ “ចូរពួកយើងបង្កើតមនុស្សតាមរូបរាងរបស់ពួកយើង ឲ្យមានលក្ខណៈដូចពួកយើង។ ចូរឲ្យគេគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំងផែនដីទាំងមូល និងសត្វលូនវារគ្រប់ប្រភេទដែលលូនវារនៅលើផែនដី”។
យ៉ូហាន 14:23 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ អុលឡោះជាបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយអុលឡោះជាបិតា និងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ |
ព្រះមានបន្ទូលថា៖ “ចូរពួកយើងបង្កើតមនុស្សតាមរូបរាងរបស់ពួកយើង ឲ្យមានលក្ខណៈដូចពួកយើង។ ចូរឲ្យគេគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំងផែនដីទាំងមូល និងសត្វលូនវារគ្រប់ប្រភេទដែលលូនវារនៅលើផែនដី”។
មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។
អ្នកដែលរស់នៅក្នុងទីលាក់កំបាំងរបស់ព្រះដ៏ខ្ពស់បំផុត គឺស្នាក់នៅក្រោមម្លប់របស់ព្រះដ៏មានព្រះចេស្ដា។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ព្រះអង្គនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលពិភពលោកមិនអាចទទួលបានឡើយ ពីព្រោះពិភពលោកមិនឃើញព្រះអង្គ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ពីព្រោះព្រះអង្គស្ថិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់នៅក្នុងអ្នករាល់គ្នា។
អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។
អ្នកដែលមិនស្រឡាញ់ខ្ញុំ មិនកាន់តាមពាក្យរបស់ខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮ មិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែជារបស់ព្រះបិតាដែលចាត់ខ្ញុំឲ្យមក។
ប្រសិនបើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះបិតាខ្ញុំ ហើយស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
ដ្បិតព្រះបិតាផ្ទាល់ទ្រង់ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ និងជឿថា ខ្ញុំចេញមកពីព្រះ។
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ ស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនឃើញសេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត”។
ពួកយូដានិយាយថា៖ “ឥឡូវនេះយើងដឹងហើយថា អ្នកមានអារក្សចូលមែន។ អ័ប្រាហាំ និងបណ្ដាព្យាការីបានស្លាប់ហើយ ប៉ុន្តែអ្នកថា:‘ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនភ្លក់សេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត’។
តើមានការត្រូវគ្នាអ្វីរវាងព្រះវិហាររបស់ព្រះ និងរូបបដិមាករ? ដ្បិតយើងហើយ ជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចដែលព្រះបានមានបន្ទូលថា៖ “យើងនឹងស្ថិតនៅក្នុងចំណោមពួកគេ ហើយដើរចុះឡើងក្នុងចំណោមពួកគេ; យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។
និងឲ្យព្រះគ្រីស្ទគង់ក្នុងចិត្តរបស់អ្នករាល់គ្នាតាមរយៈជំនឿ ព្រមទាំងឲ្យអ្នករាល់គ្នាបានចាក់ឫស និងចាក់គ្រឹះរឹងមាំក្នុងសេចក្ដីស្រឡាញ់
ចូរឲ្យអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក ស្ថិតនៅក្នុងអ្នករាល់គ្នាចុះ។ ប្រសិនបើអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងបានស្ថិតនៅក្នុងអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាក៏នឹងស្ថិតនៅក្នុងព្រះបុត្រា និងក្នុងព្រះបិតាដែរ។
រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។
កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។
ជាការពិត នេះជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ រីឯសេចក្ដីបង្គាប់របស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
នេះហើយ ជាសេចក្ដីស្រឡាញ់ គឺយើងត្រូវដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ; នេះហើយ ជាសេចក្ដីបង្គាប់ដូចដែលយើងបានឮតាំងពីដំបូងមក គឺយើងត្រូវតែដើរក្នុងសេចក្ដីស្រឡាញ់។
ខ្ញុំមិនឃើញព្រះវិហារនៅក្នុងទីក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដា និងកូនចៀម ជាព្រះវិហាររបស់ទីក្រុងនោះ។
ខ្ញុំឮសំឡេងយ៉ាងខ្លាំងចេញពីបល្ល័ង្កថា៖ “មើល៍! លំនៅរបស់ព្រះនៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះផ្ទាល់នឹងគង់នៅជាមួយពួកគេ ហើយធ្វើជាព្រះរបស់ពួកគេ។
នៅទីនោះនឹងលែងមានបណ្ដាសាអ្វីទៀតឡើយ។ បល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម នឹងស្ថិតនៅក្នុងទីក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ