Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:51 - ព្រះគម្ពីរខ្មែរសាកល

51 ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ឃើញ​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

51 ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

51 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:51
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​មនុស្សណា​អាច​រស់​ដោយ​មិន​ឃើញ​សេចក្ដីស្លាប់​បាន​ឬ​? តើ​មាន​មនុស្សណា​អាច​រំដោះ​ព្រលឹង​របស់ខ្លួន​ពី​កណ្ដាប់ដៃ​របស់​ស្ថានមនុស្សស្លាប់​បាន​ឬ​? សេឡា


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​កូនមនុស្ស​មក​ជាមួយ​អាណាចក្រ​របស់​លោក”៕


ម្យ៉ាងទៀត លោក​បាន​ទទួលការបើកសម្ដែង​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ហើយ​ថា លោក​មិន​ជួប​សេចក្ដីស្លាប់​ឡើយ រហូតទាល់តែ​បាន​ឃើញ​ព្រះ​គ្រីស្ទ​របស់​ព្រះអម្ចាស់​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។


ចូរ​នឹកចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​: ‘បាវបម្រើ​មិន​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ’។ ប្រសិនបើ​គេ​បៀតបៀន​ខ្ញុំ គេ​នឹង​បៀតបៀន​អ្នករាល់គ្នា​ដែរ​។ ប្រសិនបើ​គេ​កាន់តាម​ពាក្យ​របស់ខ្ញុំ គេ​នឹង​កាន់តាម​ពាក្យ​របស់អ្នករាល់គ្នា​ដែរ​។


ទូលបង្គំ​បាន​សម្ដែង​ព្រះនាម​របស់ព្រះអង្គ ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ពី​ពិភពលោក​។ ពួកគេ​ជា​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​ពួកគេ​មក​ទូលបង្គំ ហើយ​ពួកគេ​បាន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ ដើម្បីឲ្យ​អ្នកណា​ដែល​ហូប​នំប៉័ងនេះ មិន​ស្លាប់​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​សាជាថ្មី​ថា​៖“គឺ​ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​។ អ្នក​ដែល​មកតាម​ខ្ញុំ មិន​ដើរ​ក្នុង​សេចក្ដីងងឹត​សោះឡើយ ប៉ុន្តែ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”។


ពួកយូដា​និយាយថា​៖ “ឥឡូវនេះ​យើង​ដឹង​ហើយ​ថា អ្នក​មានអារក្សចូល​មែន​។ អ័ប្រាហាំ និង​បណ្ដា​ព្យាការី​បាន​ស្លាប់​ហើយ ប៉ុន្តែ​អ្នក​ថា​:‘ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត’។


អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ​។ ប្រសិនបើ​ខ្ញុំ​ថា​ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ ខ្ញុំ​នឹង​ក្លាយជា​អ្នកភូតភរ​ដូច​អ្នករាល់គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​។


ដោយសារតែ​ជំនឿ ហេណុក​ត្រូវបាន​ទទួលឡើង ដើម្បី​កុំឲ្យ​ជួប​សេចក្ដីស្លាប់​ឡើយ ហើយគេ​រក​លោក​មិនឃើញ ពីព្រោះ​ព្រះ​បាន​ទទួលយក​លោក​។ ជាការពិត មុនពេល​លោកត្រូវបាន​ទទួលឡើង​ទៅ លោក​ត្រូវ‍បាន​ទទួលស្គាល់​ថា​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។


យ៉ាងណាមិញ យើង​ឃើញ​ព្រះយេស៊ូវ​ដែលត្រូវបាន​ធ្វើឲ្យទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ ដោយសារតែ​ទុក្ខលំបាក​នៃ​សេចក្ដីស្លាប់ រួច​បាន​ទទួល​សិរីរុងរឿង និង​កិត្តិយស​ពាក់ជាមកុដ ដើម្បីឲ្យ​ព្រះអង្គ​បាន​ភ្លក់​សេចក្ដីស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដោយ​ព្រះគុណ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម