Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:22 - ព្រះគម្ពីរខ្មែរសាកល

22 យូដាស (​មិនមែន​អ៊ីស្ការីយ៉ុត​) ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ មាន​អ្វី​កើតឡើង​បានជា​ព្រះអង្គ​រៀបនឹង​បើកសម្ដែង​អង្គទ្រង់​ដល់​យើងខ្ញុំ ប៉ុន្តែ​មិន​បើកសម្ដែង​ដល់​មនុស្សលោក​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 លោក​យូដាស​ (មិន​មែន​អ៊ីស្ការីយ៉ុត)​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​យើង​ស្គាល់​ ប៉ុន្ដែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ តែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​យូដាស (មិន​មែន​យូដាស‌អ៊ីស្កា‌រីយ៉ុត​ទេ) ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ​ស្គាល់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 លោក​យូដាស (មិន​មែន​យូដាស‌អ៊ីស្ការី‌យ៉ុត​ទេ) សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម្ចាស់​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​លោក​ម្ចាស់ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 14:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ភីលីព និង​បារថូឡូមេ​; ម៉ាថាយ​អ្នកទារពន្ធ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​;


អនទ្រេ​; ភីលីព និង​បារថូឡូមេ​; ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​; ស៊ីម៉ូន​អ្នកជាតិនិយម


យូដាស​កូន​របស់​យ៉ាកុប និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្លាយទៅជា​អ្នកក្បត់​។


នីកូដេម​ទូល​ព្រះអង្គ​ថា​៖ “តើ​មនុស្ស​ចាស់​អាច​កើតមក​យ៉ាងដូចម្ដេច​បាន​? គាត់​មិន​អាច​ចូលទៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​ខ្លួន​វិញ ហើយ​កើតមក​ម្ដងទៀត​ទេ មែនទេ​?”។


នីកូដេម​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “តើ​ការទាំងនេះ​អាច​កើតឡើង​យ៉ាងដូចម្ដេច​បាន​?”។


ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ លោក​គ្មាន​យោងដងទឹក​ទេ ហើយ​អណ្ដូង​នេះ​ក៏​ជ្រៅ ចុះ​លោក​បាន​ទឹក​រស់​មក​ពីណា​?


ដូច្នេះ ពួកយូដា​ក៏​ឈ្លោះប្រកែក​គ្នា​ថា​៖ “តើ​អ្នកនេះ​អាច​ឲ្យ​សាច់​របស់​ខ្លួន​មក​យើង​ហូប​យ៉ាងដូចម្ដេច​បាន​?”។


មាន​ច្រើន​នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ឮ​ដូច្នេះ ក៏​និយាយថា​៖ “ពាក្យ​នេះ​ធ្ងន់ធ្ងរ​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន​?”។


នៅពេល​ចូលទៅ​ទីក្រុង ពួកគេ​ក៏​ឡើងទៅ​បន្ទប់ខាងលើ ជា​កន្លែងដែល​ពួកគេ​ស្នាក់នៅ​។ ពួកគេ​ទាំងនោះ​មាន ពេត្រុស និង​យ៉ូហាន យ៉ាកុប និង​អនទ្រេ ភីលីព និង​ថូម៉ាស បារថូឡូមេ និង​ម៉ាថាយ យ៉ាកុប​កូន​របស់​អាល់ផាយ ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​កូន​របស់​យ៉ាកុប។


ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម