រីឯកូនក្នុងផ្ទៃនាងដោលគ្នា នាងក៏និយាយថា៖ “បើដូច្នេះ ហេតុអ្វីបានជាការនេះកើតឡើងដល់ខ្ញុំ?”។ រួចនាងទៅទូលសួរព្រះយេហូវ៉ា។
យ៉ូហាន 1:13 - ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនោះមិនមែនកើតមកពីឈាម ឬពីបំណងសាច់ឈាម ឬពីបំណងមនុស្សឡើយ គឺកើតមកពីព្រះវិញ។ Khmer Christian Bible គឺជាកូនដែលមិនមែនកើតមកពីឈាម ឬពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាកូន ដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។ អាល់គីតាប អ្នកទាំងនោះពុំមែនកើតពីឈាមពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីអុលឡោះវិញ។ |
រីឯកូនក្នុងផ្ទៃនាងដោលគ្នា នាងក៏និយាយថា៖ “បើដូច្នេះ ហេតុអ្វីបានជាការនេះកើតឡើងដល់ខ្ញុំ?”។ រួចនាងទៅទូលសួរព្រះយេហូវ៉ា។
អ៊ីសាកស្រឡាញ់អេសាវ ពីព្រោះចូលចិត្តហូបសាច់សត្វដែលគាត់បរបាញ់បាន រីឯរេបិកាស្រឡាញ់យ៉ាកុប។
អ៊ីសាកក៏ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយសួរថា៖ “ចុះម្នាក់ដែលបរបាញ់សត្វយកមកឲ្យឪពុកជានរណា? ឪពុកបានហូបទាំងអស់មុនពេលឯងមកដល់ ហើយឪពុកបានឲ្យពរវា ដូច្នេះវានឹងមានពរមែន”។
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។
ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
កុំឲ្យគិតក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតជាថ្មីទេ អ្នកនោះមិនអាចឃើញអាណាចក្ររបស់ព្រះបានឡើយ”។
ដ្បិតគឺព្រះ ដែលធ្វើសកម្មភាពក្នុងអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាទាំងមានបំណង និងទាំងប្រព្រឹត្តតាមបំណងព្រះហឫទ័យល្អរបស់ព្រះអង្គ។
ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
ព្រះអង្គបានបង្កើតយើងរាល់គ្នាតាមបំណងព្រះហឫទ័យ ដោយព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងមួយក្នុងចំណោមអ្វីៗដែលព្រះអង្គបាននិម្មិតបង្កើត។
អ្នករាល់គ្នាបានកើតជាថ្មី មិនមែនពីគ្រាប់ពូជដែលរមែងតែងតែសាបសូន្យទេ គឺពីគ្រាប់ពូជដែលមិនចេះសាបសូន្យវិញ តាមរយៈព្រះបន្ទូលដ៏មានជីវិតរស់ និងដ៏នៅស្ថិតស្ថេររបស់ព្រះ។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់
ចូរប្រាថ្នាចង់បានទឹកដោះសុទ្ធខាងព្រះបន្ទូល ដូចទារកដែលទើបតែកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដោយព្រះបន្ទូលនោះ រហូតដល់សេចក្ដីសង្គ្រោះ
អស់អ្នកដែលកើតមកពីព្រះ មិនបន្តប្រព្រឹត្តបាបទេ ពីព្រោះគ្រាប់ពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ; អ្នកនោះមិនអាចបន្តប្រព្រឹត្តបាបបានឡើយ ពីព្រោះគាត់បានកើតមកពីព្រះ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់ជារបស់ព្រះ។ អស់អ្នកដែលស្រឡាញ់ គឺកើតមកពីព្រះ ហើយស្គាល់ព្រះ។
អស់អ្នកដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ។ អស់អ្នកដែលស្រឡាញ់ព្រះបិតាដែលបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះបិតាដែរ។
យើងដឹងហើយថា អស់អ្នកដែលកើតមកពីព្រះ មិនប្រព្រឹត្តបាបទេ គឺព្រះអង្គដែលប្រសូតពីព្រះ រក្សាអ្នកនោះ ហើយមេអាក្រក់ក៏មិនប៉ះអ្នកនោះឡើយ។
ដ្បិតអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលើពិភពលោក។ នេះហើយ ជាជ័យជម្នះដែលឈ្នះលើពិភពលោក គឺជំនឿរបស់យើង។