Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:13 - Khmer Christian Bible

13 គឺ​ជា​កូន​ដែល​មិនមែន​កើត​មកពី​ឈាម​ ឬ​ពី​ប្រាថ្នា​ខាង​រូប​សាច់​ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ​ គឺ​កើត​ពី​ព្រះជាម្ចាស់​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 អ្នកទាំងនោះ​មិនមែន​កើតមក​ពី​ឈាម ឬ​ពី​បំណង​សាច់ឈាម ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើតមក​ពី​ព្រះ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ពី​ប្រាថ្នា​ខាង​រូប​សាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​មក​ពី​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជាម្ចាស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​ឈាម​ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​អុលឡោះ​វិញ។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​


ខ្ញុំ​បាន​ដាំ​ លោក​អ័ប៉ុឡូស​បាន​ស្រោច​ទឹក​ ប៉ុន្ដែ​ព្រះជាម្ចាស់​ធ្វើ​ឲ្យ​ដុះ​ឡើង​


ដ្បិត​ជា​ព្រះជាម្ចាស់​ទេ​តើ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទាំង​ឲ្យ​អ្នក​រាល់គ្នា​មាន​ឆន្ទៈ​ ហើយ​ប្រព្រឹត្ត​តាម​ ដើម្បី​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ។​


នោះ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ដ៏​សុចរិត​ដែល​យើង​ប្រព្រឹត្ត​ទេ​ គឺ​ដោយ​ព្រោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​វិញ‍​ តាមរយៈ​ការ​លាង​សម្អាត​ដែល​ឲ្យ​យើង​កើត​ជា​ថ្មី​ និង​ការ​ផ្លាស់ប្រែ​ជា​ថ្មី​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​


ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​


ដ្បិត​អ្នក​រាល់គ្នា​បាន​កើត​ជា​ថ្មី​ មិន​មែន​ពី​ពូជ​ដែល​ពុករលួយ​ទេ​ ប៉ុន្ដែពី​ពូជ​ដែល​មិន​ពុករលួយ​ គឺ​ដោយ​សារ​ព្រះបន្ទូល​ដ៏​រស់​ និង​ដ៏​នៅ​ស្ថិតស្ថេរ​របស់​ព្រះជាម្ចាស់។​


គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​បង្កើត​យើង​ជា​ថ្មី​ ស្រប​តាម​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​យើង​បាន​ចូលទៅក្នុង​សេចក្ដី​សង្ឃឹម​ដ៏​រស់​តាមរយៈ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​


ចូរ​សង្វាត​រក​ទឹកដោះ​សុទ្ធខាង‍​វិញ្ញាណ ​ដូចជា​ទារក​ដែល​ទើប​នឹង​កើត​ ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ដរាប​ដល់​ទទួល​បាន​សេចក្ដី​សង្គ្រោះ


អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ពូជ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ ដូច្នេះ​ហើយ​បាន​ជា​មិន​អាច​ប្រព្រឹត្ដ​បាប​បាន​ឡើយ​ ដ្បិត​គេ​កើត​ពី​ព្រះជាម្ចាស់​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ នោះ​កើត​មក​ពី​ព្រះជាម្ចាស់​ ព្រមទាំង​ស្គាល់​ព្រះជាម្ចាស់​ដែរ​


អស់​អ្នក​ដែល​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ដែល​បាន​បង្កើត​ខ្លួន​មក​ ក៏​ស្រឡាញ់​អ្នក​ដែល​កើត​ពី​ព្រះអង្គ​ដែរ។​


យើង​ដឹង​ថា​ អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ព្រះអង្គ​ដែល​ប្រសូត​ពី​ព្រះជាម្ចាស់​បាន​ការពារ​អ្នក​នោះ​ ហើយ​អារក្ស​សាតាំង​មិន​ប៉ះពាល់​អ្នក​នោះ​ឡើយ។​


ដ្បិត​អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ឈ្នះ​លោកិយ​នេះ​ ហើយ​នេះ​ជា​ជ័យ​ជម្នះ​ដែល​ឈ្នះ​លោកិយ​នេះ​ គឺ​ជំនឿ​របស់​យើង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម