Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:28 - ព្រះគម្ពីរខ្មែរសាកល

28 អ៊ីសាក​ស្រឡាញ់​អេសាវ ពីព្រោះ​ចូលចិត្តហូប​សាច់សត្វដែល​គាត់​បរបាញ់បាន រីឯ​រេបិកា​ស្រឡាញ់​យ៉ាកុប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 លោក​អ៊ីសាក​ស្រឡាញ់​អេសាវ ព្រោះ​ចូល​ចិត្ត​បរិ‌ភោគ​សាច់​ដែល​គាត់​បរ​បាញ់ រី​ឯ​រេបិកា​វិញ នាង​ស្រឡាញ់​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 អ៊ីសាក​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​អេសាវ ដោយ​ព្រោះ​ធ្លាប់​បាន​បរិភោគ​សាច់​ក្តាន់​របស់​គាត់ ឯ​រេបិកា នាង​ស្រឡាញ់​យ៉ាកុប​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ៊ីសា‌ហាក់​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​រ៉ហ្វ៊ីកា​វិញ គាត់​ស្រឡាញ់​យ៉ាកកូប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ចេញទៅ យក​មក​ឲ្យ​ម្ដាយ​របស់គាត់ ហើយ​ម្ដាយ​របស់គាត់​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​តាមដែល​ឪពុក​របស់គាត់​ចូលចិត្ត​។


យ៉ាកុប​ឆ្លើយ​នឹង​ឪពុក​របស់គាត់​ថា​៖ “ខ្ញុំ​គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​។ ខ្ញុំ​បាន​ធ្វើ​ដូចដែល​លោកឪពុក​បាន​ប្រាប់​ខ្ញុំ​ហើយ​។ សូម​ក្រោក​អង្គុយ ហើយ​ពិសា​សាច់សត្វដែល​ខ្ញុំ​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។


អ៊ីសាក​និយាយថា​៖ “ចូរ​យក​ឲ្យ​ឪពុក​មក ឪពុក​នឹង​ហូប​សាច់សត្វដែល​កូន​បរបាញ់បាន ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង”។ យ៉ាកុប​ក៏​យកមក​ឲ្យ​គាត់​ហូប ហើយ​យក​ស្រាទំពាំងបាយជូរ​មក​ឲ្យ​គាត់​ផឹក​ដែរ​។


ដូច្នេះ​ឥឡូវនេះ ចូរ​យក​ប្រដាប់បរបាញ់​របស់ឯង គឺ​បំពង់ព្រួញ និង​ធ្នូ​របស់ឯង ហើយ​ចេញទៅ​ទីវាល បរបាញ់​រក​សាច់​សត្វ​ឲ្យ​ឪពុក​មក


អេសាវ​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់ យកមក​ឲ្យ​ឪពុក​របស់គាត់​ដែរ ហើយ​និយាយ​នឹង​ឪពុក​ថា​៖ “សូម​លោកឪពុក​ក្រោកឡើង​ពិសា​សាច់សត្វដែល​កូន​របស់លោកឪពុក​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។


ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។


ចូរ​ទៅ​ឯ​ហ្វូងសត្វ ហើយ​យក​កូន​ពពែ​ពីរ​យ៉ាងល្អ​មក​ឲ្យ​ម្ដាយ ដើម្បីឲ្យ​ម្ដាយ​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​ឯង​តាមដែល​គាត់​ចូលចិត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម