Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:33 - ព្រះគម្ពីរខ្មែរសាកល

33 អ៊ីសាក​ក៏​ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយ​សួរថា​៖ “ចុះ​ម្នាក់ដែល​បរបាញ់​សត្វ​យកមក​ឲ្យ​ឪពុក​ជា​នរណា​? ឪពុក​បាន​ហូប​ទាំងអស់​មុនពេល​ឯង​មកដល់ ហើយ​ឪពុក​បាន​ឲ្យពរ​វា ដូច្នេះ​វា​នឹង​មានពរ​មែន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ពេល​នោះ លោក​អ៊ីសាក​ញ័រ​ខ្លួន​ជា​ខ្លាំង ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​ពុក ហើយ​ពុក​បាន​បរិ‌ភោគ​គ្រប់​មុខ​អម្បាញ់‌មិញ មុនពេល​កូន​មក​ដល់? ពុក​បាន​ឲ្យ​ពរ​វា​ទៅ​ហើយ ហើយ​វា​នឹង​បាន​ពរ​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អម្បាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 អ៊ីសាក​ក៏​ញ័រ​ខ្លួន​ជា​ខ្លាំង​ណាស់ ទាំង​សួរ​ថា ដូច្នេះ​តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​អញ ហើយ​អញ​បាន​ស៊ី​គ្រប់​មុខ​អម្បាញ់‌មិញ មុន​ដែល​ឯង​មក​នេះ អញ​ក៏​ឲ្យ​ពរ​ដល់​វា​ទៅ ហើយ​វា​នឹង​បាន​ពរ​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ៊ីសា‌ហាក់​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក​អំបាញ់​មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:33
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូល​នឹង​នាង​ថា​៖ “មាន​ប្រជាជាតិ​ពីរ​នៅក្នុង​ផ្ទៃ​នាង មាន​ជាតិសាសន៍​ពីរ​ចេញពី​ពោះ​នាង ហើយ​បែកចេញពីគ្នា ជាតិសាសន៍​មួយ​នឹង​ខ្លាំង​ជាង​ជាតិសាសន៍​មួយ​ទៀត គឺ​កូនច្បង​នឹង​បម្រើ​កូនប្អូន”។


ប៉ុន្តែ​អ៊ីសាក​និយាយថា​៖ “ប្អូនប្រុស​របស់ឯង​បាន​មក​ដោយ​បោកបញ្ឆោត ហើយ​យក​ពរ​របស់ឯង​ទៅបាត់​ហើយ”។


អ៊ីសាក​ហៅ​យ៉ាកុប​មក​ឲ្យពរ រួច​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ​។


ការភ័យខ្លាច និង​ការញ័ររន្ធត់​ស្ថិតនៅ​លើ​ទូលបង្គំ ហើយ​សេចក្ដីតក់ស្លុត​គ្របដណ្ដប់​ទូលបង្គំ​។


ចោរ​មិន​មក​ឡើយ លើកលែងតែ​ដើម្បី​បាន​លួច សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ដើម្បីឲ្យ​ពួកគេ​មាន​ជីវិត គឺ​ឲ្យ​ពួកគេ​មាន​ជីវិត​ពេញបរិបូរ​។


ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌


ដូចគ្នាដែរ ដោយសារតែ​ជំនឿ អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប និង​អេសាវ ទាក់ទងនឹង​អនាគត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម