ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
ម៉ាថាយ 14:33 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលនៅក្នុងទូកក៏ថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះមែន!”។ Khmer Christian Bible អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលនៅក្នុងទូក ក៏មកថ្វាយបង្គំទ្រង់ទូលថា ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន។ អាល់គីតាប អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំអ៊ីសា ទាំងពោលថា៖ «អ៊ីសាពិតជាបុត្រារបស់អុលឡោះមែន!»។ |
ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
ទ្រង់មានរាជឱង្ការថា៖ “មើល៍! យើងឃើញមនុស្សបួននាក់ដែលឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើងដោយឥតត្រូវបានធ្វើទុក្ខ ហើយអ្នកទីបួនមានភិនភាគដូចជាកូនរបស់បណ្ដាព្រះ!”។
ស្ត្រីនោះក៏ចូលមកថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង!”។
ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។
ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម។ មហាបូជាចារ្យក៏មានប្រសាសន៍នឹងព្រះអង្គទៀតថា៖ “យើងបញ្ជាឲ្យអ្នកស្បថដោយអាងព្រះដ៏មានព្រះជន្មរស់ថា អ្នកនឹងប្រាប់យើង ប្រសិនបើអ្នកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ!”។
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។
មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
ពេលនោះ មើល៍! ព្រះយេស៊ូវជួបពួកនាង ហើយមានបន្ទូលថា៖“សុខសប្បាយ!”។ ពួកនាងក៏ចូលមកជិតឱបព្រះបាទារបស់ព្រះអង្គ រួចថ្វាយបង្គំព្រះអង្គ។
មេល្បួងក៏ចូលមកជិត ទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរបង្គាប់ដុំថ្មទាំងនេះឲ្យក្លាយជានំប៉័ងមើល៍!”។
ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម មិនឆ្លើយអ្វីសោះ។ មហាបូជាចារ្យក៏សួរព្រះអង្គម្ដងទៀតថា៖ “តើអ្នកជាព្រះគ្រីស្ទ ព្រះបុត្រារបស់ព្រះអង្គដែលសមនឹងទទួលការលើកតម្កើងឬ”?
មេទាហានលើមួយរយនាក់ដែលឈរទល់មុខព្រះអង្គ ឃើញថាព្រះអង្គផុតដង្ហើមយ៉ាងដូច្នេះ ក៏ពោលថា៖ “បុរសនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
ពួកអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ ប៉ុន្តែព្រះយេស៊ូវទ្រង់ស្ដីឲ្យពួកវា មិនឲ្យពួកវានិយាយឡើយ ពីព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ទ។
នៅពេលឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅមុខព្រះអង្គទាំងស្រែកឡើង ហើយទូលដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។
ម៉ាថាទូលថា៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថាព្រះអង្គជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ ជាព្រះអង្គដែលយាងមកក្នុងពិភពលោក”។
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ងើបព្រះនេត្រទៅមេឃ ហើយទូលថា៖ “ព្រះបិតាអើយ ពេលវេលាមកដល់ហើយ! សូមលើកតម្កើងសិរីរុងរឿងដល់ព្រះបុត្រារបស់ព្រះអង្គផង ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។
ហើយបើគិតតាមព្រះវិញ្ញាណនៃសេចក្ដីវិសុទ្ធ ព្រះអង្គត្រូវបានតែងតាំងជាព្រះបុត្រារបស់ព្រះក្នុងព្រះចេស្ដា ដោយការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។