សូមឲ្យសិរីរុងរឿងរបស់ព្រះយេហូវ៉ានៅស្ថិតស្ថេរជារៀងរហូត សូមឲ្យព្រះយេហូវ៉ាបានអរសប្បាយនឹងស្នាព្រះហស្តរបស់ព្រះអង្គ!
ទំនុកតម្កើង 92:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យទូលបង្គំអរសប្បាយដោយកិច្ចការរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកហ៊ោសប្បាយចំពោះស្នាព្រះហស្តរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ កិច្ចការដែលព្រះអង្គធ្វើ បាននាំឲ្យទូលបង្គំមានអំណរដ៏លើសលុប ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានឲ្យទូលបង្គំមាន សេចក្ដីអំណរ ដោយកិច្ចការរបស់ទ្រង់ ទូលបង្គំនឹងបន្លឺឡើង ដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់ អាល់គីតាប ឱអុលឡោះតាអាឡាអើយ កិច្ចការដែលទ្រង់ធ្វើ បាននាំឲ្យខ្ញុំមានអំណរដ៏លើសលប់ ខ្ញុំសប្បាយចិត្តនឹងស្នាដៃរបស់ទ្រង់។ |
សូមឲ្យសិរីរុងរឿងរបស់ព្រះយេហូវ៉ានៅស្ថិតស្ថេរជារៀងរហូត សូមឲ្យព្រះយេហូវ៉ាបានអរសប្បាយនឹងស្នាព្រះហស្តរបស់ព្រះអង្គ!
សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ទូលបង្គំនឹកចាំអំពីសម័យបុរាណ ទូលបង្គំជញ្ជឹងគិតអំពីកិច្ចការទាំងអស់របស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីស្នាព្រះហស្តរបស់ព្រះអង្គ។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយពិណហាប ចូរច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់!
សូមឲ្យមនុស្សសុចរិតអរសប្បាយក្នុងព្រះយេហូវ៉ា ហើយជ្រកកោនក្នុងព្រះអង្គ; សូមឲ្យអស់ទាំងមនុស្សមានចិត្តទៀងត្រង់បានអួតផង!៕
ព្រះអង្គបានធ្វើឲ្យគេមានអំណាចលើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់របស់សព្វសារពើនៅក្រោមជើងគេ
សូមសម្ដែងកិច្ចការរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គ ហើយសម្ដែងអានុភាពរបស់ព្រះអង្គដល់កូនចៅរបស់ពួកគេផង។
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។