Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 64:10 - ព្រះគម្ពីរខ្មែរសាកល

10 សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​ជ្រកកោន​ក្នុង​ព្រះអង្គ​; សូមឲ្យ​អស់ទាំង​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​បាន​អួត​ផង​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 សូម​ឲ្យ​មនុស្ស​សុចរិត​រីក​រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀង​ត្រង់ លើក​តម្កើង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សូម​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ ដោយ‌សារ​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ លើក​តម្កើង​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ ដោយ​នូវ​ព្រះ‌យេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់ អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀងត្រង់ គេ​នឹង​អួត​សរសើរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 សូម​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ ដោយ‌សារ​អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ទ្រង់ សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ លើក​តម្កើង​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 64:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖ “ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?


ពូជពង្ស​របស់គេ​នឹង​បាន​ខ្លាំងពូកែ​នៅលើ​ផែនដី​; ជំនាន់​នៃ​មនុស្ស​ទៀងត្រង់​នឹង​មានពរ​។


សូម​រក្សា​ព្រលឹង​របស់ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ផង សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ ដ្បិត​ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​។


មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ ហើយ​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​! អស់អ្នក​ដែល​មាន​ចិត្ត​ទៀងត្រង់​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​!​៕


ព្រះអង្គ​បាន​ដាក់​ចម្រៀង​ថ្មី​ក្នុង​មាត់​ខ្ញុំ ជា​ចម្រៀងសរសើរតម្កើង​ដល់​ព្រះ​របស់យើង​; មនុស្ស​ជាច្រើន​នឹង​បាន​ឃើញ ក៏​កោតខ្លាច ហើយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។


មនុស្ស​សុចរិត​នឹង​អរសប្បាយ​នៅពេល​បាន​ឃើញ​ការសងសឹក គេ​នឹង​លាង​ជើង​របស់ខ្លួន​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់​។


ពន្លឺ​ត្រូវបាន​សាបព្រោះ​សម្រាប់​មនុស្ស​សុចរិត ហើយ​អំណរ​ត្រូវបាន​សាបព្រោះ​សម្រាប់​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ជាដាច់ខាត ក្រៅពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ប៉ុណ្ណោះ​។ ដោយសារតែ​ឈើឆ្កាងនេះ ពិភពលោក​ត្រូវបាន​ឆ្កាង​ចំពោះ​ខ្ញុំ ហើយខ្ញុំក៏​ត្រូវបាន​ឆ្កាង​ចំពោះ​ពិភពលោក​ដែរ​។


ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម