ទូលបង្គំបានជ្រើសរើសផ្លូវនៃសេចក្ដីស្មោះត្រង់; ទូលបង្គំបានតាំងច្បាប់របស់ព្រះអង្គនៅចំពោះទូលបង្គំ។
ទំនុកតម្កើង 86:11 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមបង្រៀនមាគ៌ារបស់ព្រះអង្គដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ! សូមសង្រួមចិត្តទូលបង្គំឲ្យកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់ អាល់គីតាប អុលឡោះតាអាឡាអើយ សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ ខ្ញុំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចនាមទ្រង់។ |
ទូលបង្គំបានជ្រើសរើសផ្លូវនៃសេចក្ដីស្មោះត្រង់; ទូលបង្គំបានតាំងច្បាប់របស់ព្រះអង្គនៅចំពោះទូលបង្គំ។
ព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង នោះទូលបង្គំនឹងរក្សាវារហូតដល់ទីបញ្ចប់!
ព្រះហស្តរបស់ព្រះអង្គបានបង្កើតទូលបង្គំ ហើយធ្វើឲ្យទូលបង្គំមានរូបរាងឡើង; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរៀនចេះសេចក្ដីបង្គាប់របស់ព្រះអង្គ។
តើនរណាជាមនុស្សកោតខ្លាចព្រះយេហូវ៉ា? ព្រះអង្គនឹងណែនាំអ្នកនោះក្នុងផ្លូវដែលត្រូវជ្រើសរើស។
ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅចំពោះភ្នែកទូលបង្គំ ដូច្នេះទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងមាគ៌ារបស់ព្រះអង្គផង! ដោយព្រោះពួកសត្រូវរបស់ទូលបង្គំ សូមដឹកនាំទូលបង្គំក្នុងផ្លូវរាបស្មើផង។
ព្រះយេហូវ៉ាអើយ សូមដឹកនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គដោយព្រោះពួកសត្រូវរបស់ទូលបង្គំផង សូមតម្រង់ផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង!
សេចក្ដីបង្រៀននៃសេចក្ដីពិតមាននៅក្នុងមាត់របស់គាត់ ហើយក៏គ្មានសេចក្ដីទុច្ចរិតណាត្រូវបានរកឃើញលើបបូរមាត់របស់គាត់ឡើយ។ គាត់បានដើរជាមួយយើងក្នុងសេចក្ដីសុខសាន្ត និងសេចក្ដីយុត្តិធម៌ ហើយគាត់បានបង្វែរមនុស្សជាច្រើនឲ្យមកវិញចេញពីអំពើទុច្ចរិត។
ពួកគេផ្ចង់ស្មារតីជួបជុំគ្នាដោយមានចិត្តតែមួយនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ ព្រមទាំងកាច់នំប៉័ងនៅតាមផ្ទះផង ហើយហូបអាហារជាមួយគ្នាដោយអំណរ និងចិត្តស្មោះ
អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ផឹកពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចទទួលចំណែកពីតុអាហាររបស់ព្រះអម្ចាស់ផង ទទួលចំណែកពីតុអាហាររបស់អារក្សផងបានដែរ។
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។
ប្រសិនបើអ្នករាល់គ្នាពិតជាឮអំពីព្រះអង្គមែន ហើយបានរៀនក្នុងព្រះអង្គ ស្របតាមសេចក្ដីពិតដែលស្ថិតនៅក្នុងព្រះយេស៊ូវ
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាជាពាក្យសម្ដីក្ដី ជាការប្រព្រឹត្តក្ដី ចូរធ្វើទាំងអស់ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដែលជាព្រះបិតាតាមរយៈព្រះអង្គ។
ខ្ញុំអរសប្បាយខ្លាំងណាស់ ដោយឃើញថាមានអ្នកខ្លះក្នុងចំណោមកូនៗរបស់អ្នកដើរក្នុងសេចក្ដីពិត ស្របតាមសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះបិតា។