ទំនុកតម្កើង 86:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ព្រះយេហូវ៉ាអើយ សូមបង្រៀនមាគ៌ារបស់ព្រះអង្គដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ! សូមសង្រួមចិត្តទូលបង្គំឲ្យកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់ សូមមើលជំពូកអាល់គីតាប11 អុលឡោះតាអាឡាអើយ សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ ខ្ញុំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចនាមទ្រង់។ សូមមើលជំពូក |