Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:21 - ព្រះគម្ពីរខ្មែរសាកល

21 អ្នករាល់គ្នា​មិនអាច​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ផង ផឹក​ពី​ពែង​របស់​អារក្ស​ផង​បានទេ ហើយក៏​មិនអាច​ទទួលចំណែក​ពី​តុ​អាហារ​របស់​ព្រះអម្ចាស់​ផង ទទួលចំណែក​ពី​តុ​អាហារ​របស់​អារក្ស​ផង​បាន​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 អ្នក​រាល់គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ផង​ និង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ​ ហើយ​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះអម្ចាស់​ផង​ និង​ជាមួយ​អារក្ស​ផង​បាន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ផង ហើយ​ផឹក​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជាមួយ​អារក្ស​ផង​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បងប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះ‌អម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​ទេ។ បងប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់ នឹង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ​តុ​ព្រះ‌អម្ចាស់ នឹង​តុ​របស់​អារក្ស​ផង​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បង​ប្អូន​មិន​អាច​លើក​ពែង​របស់​អ៊ីសា‌ជាអម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អ៊ីព្លេស​ពិសា​ផង​បាន​ទេ។ បង​ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អ៊ីព្លេស​ផង​បាន​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’ ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’


“គ្មានអ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិ ផង​បានឡើយ​។


ពែង​នៃ​ព្រះពរ​ដែល​យើង​អរព្រះគុណ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? នំប៉័ង​ដែល​យើង​កាច់ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​?


ព្រោះថា​ប្រសិនបើ​មាន​គេ​ឃើញ​អ្នក ដែល​ជា​អ្នក​មាន​ចំណេះដឹង កំពុង​អង្គុយហូប​នៅក្នុង​វិហាររបស់រូបបដិមាករ តើ​សតិសម្បជញ្ញៈ​ដ៏ខ្សោយ​របស់​អ្នកនោះ មិន​ជំរុញ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ដែរ​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម