ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា ជាព្រះអង្គដែលជួយគំនិតទូលបង្គំ; សូម្បីតែពេលយប់ ក៏ចិត្តទូលបង្គំប្រៀនប្រដៅទូលបង្គំដែរ។
ទំនុកតម្កើង 73:24 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដឹកនាំទូលបង្គំដោយដំបូន្មានរបស់ព្រះអង្គ ហើយក្រោយមក ព្រះអង្គនឹងទទួលទូលបង្គំចូលក្នុងសិរីរុងរឿង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដឹកនាំទូលបង្គំឲ្យដើរ តាមព្រះហឫទ័យរបស់ព្រះអង្គ ហើយនៅទីបញ្ចប់ ព្រះអង្គនឹងទទួលទូលបង្គំ នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់ រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ អាល់គីតាប ទ្រង់ដឹកនាំខ្ញុំឲ្យដើរ តាមបំណងរបស់ទ្រង់ ហើយនៅទីបញ្ចប់ ទ្រង់នឹងទទួលខ្ញុំ នៅក្នុងសិរីរុងរឿងរបស់ទ្រង់។ |
ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា ជាព្រះអង្គដែលជួយគំនិតទូលបង្គំ; សូម្បីតែពេលយប់ ក៏ចិត្តទូលបង្គំប្រៀនប្រដៅទូលបង្គំដែរ។
ព្រះអង្គទ្រង់នាំមនុស្សតូចទាបឲ្យដើរក្នុងសេចក្ដីយុត្តិធម៌ ហើយបង្រៀនមាគ៌ារបស់ព្រះអង្គដល់ពួកគេ។
យើងនឹងបង្រៀនអ្នក ហើយណែនាំអ្នកក្នុងផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយគំនិតអ្នក ដោយទុកភ្នែកយើងនៅលើអ្នក។
ថាព្រះមួយអង្គនេះ ជាព្រះរបស់យើងជារៀងរហូតអស់កល្បជានិច្ច ព្រះអង្គនឹងនាំផ្លូវយើងរហូតដល់ទីបញ្ចប់៕
ប៉ុន្តែព្រះនឹងប្រោសលោះព្រលឹងរបស់ខ្ញុំពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលយកខ្ញុំ។ សេឡា
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌
កាលណាអ្នករាល់គ្នាបែរទៅខាងស្ដាំ ឬបែរទៅខាងឆ្វេង ត្រចៀករបស់អ្នកនឹងឮពាក្យពីក្រោយអ្នកថា៖ “គឺផ្លូវនេះហើយ ចូរដើរតាមផ្លូវនេះចុះ!”។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ព្រះរបស់អ្នក ជាអ្នកដែលបង្រៀនអ្នកឲ្យទទួលប្រយោជន៍ ហើយនាំអ្នកឲ្យដើរក្នុងផ្លូវដែលអ្នកគួរដើរ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងរបស់អ្នកនៅក្នុងទីហួតហែង ក៏នឹងធ្វើឲ្យឆ្អឹងអ្នកមាំមួន; អ្នកនឹងបានដូចជាសួនច្បារដែលត្រូវបានស្រោចស្រព ក៏បានដូចជាប្រភពទឹកដែលមានទឹកមិនដែលខាន។
បើធ្វើដូច្នេះ ពន្លឺរបស់អ្នកនឹងធ្លាយចេញមកដូចជាពន្លឺអរុណ ហើយការជាសះស្បើយរបស់អ្នកនឹងដុះឡើងយ៉ាងឆាប់ រីឯសេចក្ដីសុចរិតរបស់អ្នកនឹងដើរនៅមុខអ្នក ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងការពារខាងក្រោយអ្នក។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ!”។
ព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖“ព្រះបិតាអើយ!ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តរបស់ព្រះអង្គ”។ នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផុតដង្ហើមទៅ។
ដូច្នេះ កាលណាខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងមកម្ដងទៀត ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
ព្រះបិតាអើយ ឥឡូវនេះ សូមព្រះអង្គលើកតម្កើងសិរីរុងរឿងដល់ទូលបង្គំជាមួយអង្គទ្រង់ ដោយសិរីរុងរឿងដែលទូលបង្គំមានជាមួយព្រះអង្គ តាំងពីមុនដែលមានពិភពលោកផង។
ខណៈដែលពួកគេកំពុងគប់ដុំថ្មសម្លាប់ស្ទេផាន គាត់ហៅរកព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!”។
យើងដឹងហើយថា ទោះបីជារោងដែលជាលំនៅរបស់យើងនៅផែនដីត្រូវបានបំផ្លាញក៏ដោយ ក៏យើងមានវិមានមួយដែលមកពីព្រះ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្សទេ។
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។