Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:23 - ព្រះគម្ពីរខ្មែរសាកល

23 យ៉ាងណាមិញ ទូលបង្គំ​នៅជាមួយ​ព្រះអង្គ​ជានិច្ច​; ព្រះអង្គ​បាន​កាន់​ដៃ​ស្ដាំ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ ទូល‌បង្គំ​នៅ​ជាប់​ជាមួយ​ព្រះ‌អង្គ​ជា‌និច្ច ព្រះ‌អង្គ​កាន់​ដៃ​ស្តាំរបស់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប៉ុន្តែ ទូលបង្គំ​នៅ​ជា​មួយ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​កាន់​ដៃ​ស្ដាំ​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ប៉ុន្តែទូលបង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្តាំ​នៃ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ប៉ុន្តែ ខ្ញុំ​នៅ​ជា​មួយ​ទ្រង់​ជា‌និច្ច ទ្រង់​កាន់​ដៃ​ស្តាំ​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


ប្រសិនបើ​ទូលបង្គំ​បាន​រាប់ នោះ​មានច្រើន​ជាង​គ្រាប់ខ្សាច់​ទៅទៀត​; ពេល​ទូលបង្គំ​ភ្ញាក់ឡើង នោះ​ទូលបង្គំ​នៅជាមួយ​ព្រះអង្គ​នៅឡើយ​!


ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។


ទោះបីជា​ទូលបង្គំ​ដើរ​ក្នុង​ជ្រលងភ្នំ​ស្រមោលនៃសេចក្ដីស្លាប់​ក៏ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​មហន្តរាយ​ឡើយ ដ្បិត​ព្រះអង្គ​គង់នៅ​ជាមួយ​ទូលបង្គំ​; ដំបង និង​ឈើច្រត់​របស់ព្រះអង្គ​កម្សាន្តចិត្ត​ទូលបង្គំ​។


ដ្បិត​ដើមដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​បំបាក់ ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រទ្រង់​មនុស្ស​សុចរិត​។


ទោះបីជា​គេ​ដួល​ក៏ដោយ ក៏​គេ​មិន​ត្រូវបាន​បោះបង់ចោល​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រទ្រង់​ដៃ​របស់គេ​។


ព្រលឹង​របស់ទូលបង្គំ​នៅជាប់​នឹង​ព្រះអង្គ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទ្រទ្រង់​ទូលបង្គំ​។


កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​; កុំ​ស្រយុតចិត្ត​ឡើយ ដ្បិត​យើង​ជា​ព្រះ​របស់អ្នក​។ យើង​នឹង​ធ្វើឲ្យ​អ្នក​មាំមួនឡើង​ជាប្រាកដ យើង​នឹង​ជួយ​អ្នក​ជាប្រាកដ យើង​នឹង​ទ្រទ្រង់​អ្នក​ដោយ​ដៃស្ដាំ​ដ៏សុចរិត​របស់យើង​។


ដ្បិត​យើង​គឺ​យេហូវ៉ា ជា​ព្រះ​របស់អ្នក យើង​នឹង​កាន់​ដៃស្ដាំ​របស់អ្នក ទាំង​និយាយ​នឹង​អ្នក​ថា​៖ “កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក”។


“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម