ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 6:8 - ព្រះគម្ពីរខ្មែរសាកល

អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! ដ្បិត​ព្រះយេហូវ៉ា​បាន​សណ្ដាប់​សំឡេង​យំសោក​របស់ខ្ញុំ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ស្តាប់​សំឡេង​យំ​របស់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​សំឡេង​អញ​យំ

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​ ដ្បិត​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។

សូមមើលជំពូក



ទំនុកតម្កើង 6:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មែនហើយ ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ខ្ញុំ​ពី​សេចក្ដីស្លាប់ បាន​រំដោះ​ភ្នែក​របស់ខ្ញុំ​ពី​ទឹកភ្នែក ហើយ​បាន​រំដោះ​ជើង​របស់ខ្ញុំ​ពី​ការជំពប់​។


ពួកអ្នក​ធ្វើអាក្រក់​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! នោះ​ខ្ញុំ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​នៃខ្ញុំ​។


ឱបើ​ព្រះ​ប្រហារ​មនុស្ស​អាក្រក់​ទៅអេះ! មនុស្ស​បង្ហូរឈាម​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​!


ព្រះយេហូវ៉ា​គង់​នៅជិត​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ គឺ​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​ដោយ​សេចក្ដីពិតត្រង់​។


ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា


ជាការពិត ជីវិត​របស់ទូលបង្គំ​បាន​អស់ទៅ​ក្នុង​ទុក្ខព្រួយ ហើយ​អាយុជីវិត​របស់ទូលបង្គំ​បាន​អស់ទៅ​ក្នុង​ការថ្ងូរ​; កម្លាំង​របស់ទូលបង្គំ​បាន​ធ្លាក់ចុះ​ព្រោះតែ​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​ឆ្អឹង​ទូលបង្គំ​ក៏​បាន​ខ្សោះទៅ​។


ព្រះអង្គ​បាន​រាប់ទុក​នូវ​ការសាត់អណ្ដែត​របស់ទូលបង្គំ​ហើយ​; សូម​ប្រមូល​ទឹកភ្នែក​របស់ទូលបង្គំ​ទុក​ក្នុង​ថង់ស្បែក​របស់ព្រះអង្គ​ផង​! តើ​វា​មិន​មាន​នៅក្នុង​បញ្ជី​របស់ព្រះអង្គ​ទេ​ឬ​?


ប្រជាជន​នៃ​ស៊ីយ៉ូន ដែល​រស់នៅ​យេរូសាឡិម​អើយ អ្នក​នឹង​មិន​យំ​ទៀតឡើយ​។ ព្រះអង្គ​នឹង​មេត្តា​ដល់​អ្នក​ជាប្រាកដ​ចំពោះ​សំឡេង​ស្រែកយំ​របស់អ្នក​។ កាលណា​ព្រះអង្គ​ទ្រង់​ឮ ព្រះអង្គ​នឹង​ឆ្លើយ​មក​អ្នក​។


ថា​៖ “ឱ​ព្រះយេហូវ៉ា​អើយ! សូម​ព្រះអង្គ​នឹកចាំ​អំពី​របៀបដែល​ទូលបង្គំ​បាន​ដើរ​នៅចំពោះ​ព្រះអង្គ​ដោយ​ភាពស្មោះត្រង់ និង​ដោយ​ចិត្ត​សុក្រឹត ព្រមទាំង​បាន​ប្រព្រឹត្ត​ល្អ​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​ផង​!”។ ហើយ​ហេសេគា​ទ្រង់​ព្រះកន្សែង​យ៉ាងខ្លាំង​។


“ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​: ‘ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់​ដាវីឌ​ដូនតា​របស់ព្រះករុណា មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ឮ​ពាក្យអធិស្ឋាន​របស់អ្នក ក៏​បាន​ឃើញ​ទឹកភ្នែក​របស់អ្នក​ហើយ​។ មើល៍! យើង​នឹង​បន្ថែម​ដប់ប្រាំ​ឆ្នាំ​ទៀត​លើ​អាយុ​របស់អ្នក​។


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


ពេលនោះ ខ្ញុំ​នឹង​ប្រកាសប្រាប់​ពួកគេ​ថា​: ‘យើង​មិនដែល​ស្គាល់​អ្នករាល់គ្នា​ទេ​។ពួក​អ្នក​ប្រព្រឹត្ត​អំពើឥតច្បាប់​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​!’។


ប៉ុន្តែ​ម្ចាស់ផ្ទះ​នឹង​និយាយ​មក​អ្នករាល់គ្នា​ថា​: ‘យើង​មិន​ដឹង​ថា​អ្នករាល់គ្នា​មកពីណា​ទេ​។ អស់ទាំង​អ្នកប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​!’។


នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។