Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 6:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេហូវ៉ា​បាន​សណ្ដាប់​ពាក្យទូលអង្វរ​របស់ខ្ញុំ​ហើយ ព្រះយេហូវ៉ា​នឹង​ទទួលយក​ពាក្យអធិស្ឋាន​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​បាន​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ ព្រះ‌យេហូវ៉ា​ទទួល​ពាក្យ ដែល​ខ្ញុំ​អធិស្ឋាន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ ព្រះ‌អម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា​បាន​ស្តាប់​ពាក្យ​ដែល​អញ​ទូល‌អង្វរ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ពាក្យ​ដែល​អញ​អធិស្ឋាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ អុលឡោះ‌តាអាឡា​ទទួល​ពាក្យ​ទូរអា​របស់​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 6:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា​ចេញពី​ការឈឺចាប់​; ព្រះយេហូវ៉ា​បាន​ឆ្លើយ​មក​ខ្ញុំ ហើយដាក់ខ្ញុំ​នៅ​ទីធំទូលាយ​។


ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​។


នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ ព្រះអង្គ​បាន​ឆ្លើយ​មក​ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​ក្លាហាន​ក្នុង​ព្រលឹង ដោយ​កម្លាំង​។


ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​បាន​ទូល​ទាំង​ភ័យស្លន់​ថា​៖ “ទូលបង្គំ​ត្រូវបាន​កាត់ចេញ​ពីចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​!” ប៉ុន្តែ​នៅពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​។


“ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​: ‘ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់​ដាវីឌ​ដូនតា​របស់ព្រះករុណា មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ឮ​ពាក្យអធិស្ឋាន​របស់អ្នក ក៏​បាន​ឃើញ​ទឹកភ្នែក​របស់អ្នក​ហើយ​។ មើល៍! យើង​នឹង​បន្ថែម​ដប់ប្រាំ​ឆ្នាំ​ទៀត​លើ​អាយុ​របស់អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម