ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 5:9 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​គ្មានអ្វី​គួរឲ្យទុកចិត្ត​នៅក្នុង​មាត់​ពួកនោះ​ឡើយ ខាងក្នុង​ពួកគេ​មានតែ​សេចក្ដីអន្តរាយ បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​បញ្ជោរ​ដោយ​អណ្ដាត​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​នៅ​ក្នុង​មាត់​របស់​គេ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​វិនាស បំពង់​ករបស់​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ អណ្ដាត​របស់​គេ​មាន​តែ​ពាក្យ​បញ្ចើចបញ្ចើ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​មាន​ពាក្យ​សម្ដី​មិន​ទៀង​ទេ គេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញ អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើ តែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល សម្រាប់​ប្រហារ​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ពោល​បញ្ចើច​ដោយ‌សារ​អណ្តាត

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​មាន​ពាក្យ​សំដី​មិន​ទៀង​ទេ គេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញ អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើ តែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល​សម្រាប់​ប្រហារ​ជីវិត។

សូមមើលជំពូក



ទំនុកតម្កើង 5:9
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ណែនាំ​ទូលបង្គំ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​ផង​! ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​ផ្លូវ​រាបស្មើ​ផង​។


មើល៍! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីពិតត្រង់​នៅ​ផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​យល់​ប្រាជ្ញា នៅក្នុង​ទីសម្ងាត់​នៃចិត្ត​!


អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​អើយ អណ្ដាត​របស់អ្នក​គិតគូរ​សេចក្ដីអន្តរាយ ដូច​កាំបិតកោរ​ដែល​សំលៀង​!


ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា


អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។


ពួកគេ​ស្រាវជ្រាវ​អំពើទុច្ចរិត ក៏ពោលថា​៖ “យើង​បាន​បង្ហើយ​ឧបាយកល​ដែល​ស្រាវជ្រាវ​យ៉ាងហ្មត់ចត់”។ ជាការពិត គំនិត និង​ចិត្ត​របស់​មនុស្ស​ជ្រៅ​ណាស់​!


ព្រះអង្គ​ទ្រង់​ជ្រាប​ការត្មះតិះដៀល សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​ដែល​ទូលបង្គំ​ទទួល​ហើយ​; អស់ទាំង​សត្រូវ​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​។


មនុស្ស​ដែល​បញ្ជោរ​អ្នកជិតខាង​របស់ខ្លួន គឺ​រាយ​សំណាញ់​ដាក់​ជើង​ខ្លួនឯង​។


ផ្លូវ​របស់​មនុស្ស​សុចរិត គឺ​សេចក្ដីទៀងត្រង់​។ ឱ​ព្រះអង្គ​ដ៏ទៀងត្រង់​អើយ ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​របស់​មនុស្ស​សុចរិត​រាបស្មើ​។


ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“ឥឡូវនេះ អ្នករាល់គ្នា​ជា​ពួកផារិស៊ី អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​របស់អ្នករាល់គ្នា​វិញ ពោរពេញ​ទៅដោយ​ការលោភលន់ និង​គំនិតអាក្រក់​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ​ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​ដែល​មើលមិនឃើញ ហើយ​មនុស្ស​ដែល​ដើរជាន់​ក៏​មិន​ដឹងខ្លួន​ដែរ”។


បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​តែងតែ​បោកបញ្ឆោត​ដោយ​អណ្ដាត បបូរមាត់​ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក


ជាការពិត យើង​មិនដែល​ប្រើ​ពាក្យ​បញ្ជោរ ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ ហើយក៏មិនដែល​ធ្វើពុត​ដោយ​ចិត្តលោភលន់​ឡើយ​——​ព្រះ​ជា​សាក្សី​អំពីការនេះ​។