Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:19 - ព្រះគម្ពីរខ្មែរសាកល

19 ព្រះអង្គ​ទ្រង់​ជ្រាប​ការត្មះតិះដៀល សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​ដែល​ទូលបង្គំ​ទទួល​ហើយ​; អស់ទាំង​សត្រូវ​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះ‌អង្គ​ជ្រាប​ពាក្យ​ដំណៀល​មក​លើ​ទូល‌បង្គំ ពី​សេចក្ដី​អាម៉ាស់ និង​សេចក្ដី​អាប់‌ឱន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ស្គាល់​បច្ចា​មិត្ត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ដ្បិត​ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស ព្រះអង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ទ្រង់​ជ្រាប​សេចក្ដី​ដំនៀល សេចក្ដី​ខ្មាស នឹង​សេចក្ដី​អាប់‌យស​របស់​ទូលបង្គំ​ហើយ ពួក​អ្នក​ដែល​ត‌តាំង​នឹង​ទូលបង្គំ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់ គ្រប់​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា ខ្ញុំ​ត្រូវ​គេ​ជេរ​ប្រមាថ ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស ទ្រង់​មើល​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​អើយ អស់ទាំង​បំណងប្រាថ្នា​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​សំឡេងថ្ងូរ​របស់ទូលបង្គំ​មិន​បាន​លាក់បាំង​ពី​ព្រះអង្គ​ឡើយ​។


ដ្បិត​គ្មានអ្វី​គួរឲ្យទុកចិត្ត​នៅក្នុង​មាត់​ពួកនោះ​ឡើយ ខាងក្នុង​ពួកគេ​មានតែ​សេចក្ដីអន្តរាយ បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​បញ្ជោរ​ដោយ​អណ្ដាត​របស់ខ្លួន​។


លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ខ្ញុំ​គ្មានអារក្សចូល​ទេ​។ ខ្ញុំ​គោរព​ព្រះ​បិតា​របស់ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​បង្អាប់បង្អោន​ខ្ញុំ​។


ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។


កាល​គេ​ជេរប្រមាថ ក៏​ព្រះអង្គ​មិន​បាន​ជេរតប កាល​ព្រះអង្គ​រងទុក្ខ ក៏​ព្រះអង្គ​មិន​បាន​សម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គ​បាន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ព្រះ​ដែល​ជំនុំជម្រះ​ដោយយុត្តិធម៌​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម