Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 62:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គម្រោង​ការ​របស់​គេ គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នោះ ធ្លាក់ពី​តំណែង​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​របស់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្ដាសា​វិញ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្នក​រាល់​គ្នា​ចង់​ឲ្យ​តែ​អ្នក​នោះ បាត់​បង់​យស‌ស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហក មាត់​អ្នក​រាល់​គ្នា​ឲ្យ​ពរ តែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​ប្រឹក្សា​គ្នា ដើម្បី​តែ​នឹង​ទំលាក់​អ្នក​នោះ​ចុះ​ពី​យស​របស់​ខ្លួន គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្តាសា​វិញ។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ្នក​រាល់​គ្នា​ចង់​ឲ្យ​តែ​អ្នក​នោះ បាត់​បង់​យស‌ស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហក មាត់​អ្នក​រាល់​គ្នា​ឲ្យ​ពរ តែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 62:4
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ស្អប់ ព្រមទាំង​ខ្ពើម​សេចក្ដីកុហក ប៉ុន្តែ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


សូម​កុំ​អូស​ទូលបង្គំ​ទៅ​ជាមួយ​ពួកមនុស្ស​អាក្រក់ ឬ​ជាមួយ​ពួក​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ គឺ​ពួកដែល​និយាយ​សេចក្ដីសុខសាន្ត​ជាមួយ​អ្នកជិតខាង​របស់ខ្លួន ប៉ុន្តែ​មាន​គំនិតអាក្រក់​ក្នុង​ចិត្ត​វិញ​។


ដ្បិត​គ្មានអ្វី​គួរឲ្យទុកចិត្ត​នៅក្នុង​មាត់​ពួកនោះ​ឡើយ ខាងក្នុង​ពួកគេ​មានតែ​សេចក្ដីអន្តរាយ បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​បញ្ជោរ​ដោយ​អណ្ដាត​របស់ខ្លួន​។


មើល៍! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីពិតត្រង់​នៅ​ផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​យល់​ប្រាជ្ញា នៅក្នុង​ទីសម្ងាត់​នៃចិត្ត​!


អ្នក​បាន​ស្រឡាញ់​ការ​អាក្រក់​ជាជាង​ការ​ល្អ ក៏​ស្រឡាញ់​សេចក្ដីកុហក​ជាជាង​និយាយ​សេចក្ដីត្រឹមត្រូវ​។ សេឡា


មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


មនុស្ស​សុចរិត​ស្អប់​ពាក្យ​ភូតភរ រីឯ​មនុស្ស​អាក្រក់​វិញ បញ្ចេញសេចក្ដីសម្អុយ ទាំង​ប្រព្រឹត្តគួរឲ្យខ្មាស​ផង​។


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


ដូច្នេះ សេចក្ដីទុច្ចរិត​នេះ​នឹង​បាន​ដូចជា​ចន្លោះបាក់បែក​ដែល​នឹង​រលំ​សម្រាប់​អ្នករាល់គ្នា ជា​កន្លែង​ប៉ោង​ក្នុង​កំពែង​ដ៏ខ្ពស់​ដែល​ការបំបែក​វា​នឹង​មកដល់​ភ្លាមៗ​ក្នុងមួយរំពេច​។


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


បន្ទាប់មក ពួកផារិស៊ី​ក៏​ចេញទៅ​ពិគ្រោះគ្នា ដើម្បី​ដាក់អន្ទាក់​ចាប់​ព្រះយេស៊ូវ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។


នៅ​ថ្ងៃ​នោះ មាន​ពួកសាឌូស៊ី​ដែល​និយាយថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរ​ព្រះអង្គ


លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។


ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“ឥឡូវនេះ អ្នករាល់គ្នា​ជា​ពួកផារិស៊ី អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​របស់អ្នករាល់គ្នា​វិញ ពោរពេញ​ទៅដោយ​ការលោភលន់ និង​គំនិតអាក្រក់​។


បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


ទោះបីជា​ពួកគេ​ស្គាល់​បទបញ្ញត្តិ​របស់​ព្រះ​ដែល​ថា អ្នក​ដែល​ប្រព្រឹត្ត​បែបនេះ សមតែ​ស្លាប់​ក៏ដោយ ក៏​ពួកគេ​មិនគ្រាន់តែ​ប្រព្រឹត្ត​ខ្លួនឯង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​យល់ស្រប​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើទាំងនេះ​ទៀតផង​៕


ពោលគឺ ខ្ញុំ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ស្របតាម​បុគ្គល​ខាងក្នុង​របស់ខ្ញុំ


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម