ផ្លូវរបស់គេតែងតែចម្រើនឡើងជានិច្ច ហើយការជំនុំជម្រះរបស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ ហួសឆ្ងាយពីគេ; គេចំអកមើលងាយអស់ទាំងសត្រូវរបស់ខ្លួន។
ទំនុកតម្កើង 28:5 - ព្រះគម្ពីរខ្មែរសាកល ដោយព្រោះពួកគេមិនអើពើនឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬស្នាព្រះហស្តរបស់ព្រះអង្គ ដូច្នេះព្រះអង្គនឹងរំលំពួកគេ ហើយមិនសង់ពួកគេឡើងវិញឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះគេមិនយកចិត្តទុកដាក់ នឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬនឹងស្នាព្រះហស្តរបស់ព្រះអង្គទេ ព្រះអង្គនឹងរំលំគេ ក៏មិនសង់គេឡើងវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់ព្រះអម្ចាស់ ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។ សូមព្រះអង្គរំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ា ឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយ ទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។ អាល់គីតាប ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់អុលឡោះតាអាឡា ជាស្នាដៃដែលទ្រង់បានធ្វើនោះទេ។ សូមទ្រង់រំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ |
ផ្លូវរបស់គេតែងតែចម្រើនឡើងជានិច្ច ហើយការជំនុំជម្រះរបស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ ហួសឆ្ងាយពីគេ; គេចំអកមើលងាយអស់ទាំងសត្រូវរបស់ខ្លួន។
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គមានច្រើនយ៉ាងណាហ្ន៎! ព្រះអង្គបានបង្កើតទាំងអស់នេះដោយព្រះប្រាជ្ញាញាណ; ផែនដីពោរពេញទៅដោយអ្វីដែលព្រះអង្គបាននិម្មិតបង្កើត។
កាលណាទូលបង្គំសង្កេតមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ព្រមទាំងព្រះចន្ទ និងផ្កាយដែលព្រះអង្គបានតាំងឡើង
អ្នករាល់គ្នាបានធ្វើអាងទឹកនៅចន្លោះកំពែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់។ យ៉ាងណាមិញ អ្នករាល់គ្នាមិនបានរំពឹងមើលទៅព្រះអង្គដែលធ្វើការទាំងនោះ ក៏មិនបានសម្លឹងមើលទៅព្រះអង្គដែលរៀបគម្រោងការទាំងនោះតាំងពីយូរមកនោះដែរ។
ចូរងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ ហើយមើលចុះ! តើនរណាបាននិម្មិតបង្កើតរបស់ទាំងនេះ? គឺព្រះអង្គដែលនាំពលបរិវារនៅទីនោះចេញមកតាមចំនួន ទាំងហៅពួកវានីមួយៗតាមឈ្មោះ ដោយព្រះចេស្ដាដ៏ធំ និងឫទ្ធានុភាពដ៏ខ្លាំងក្លា; គ្មានណាមួយខានឡើយ។
គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ; គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។
ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
ផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក! ចូរឲ្យពពកបង្អុរសេចក្ដីសុចរិត ចូរឲ្យផែនដីបើកឡើង ដើម្បីឲ្យសេចក្ដីសង្គ្រោះបង្កើតផល ដើម្បីឲ្យសេចក្ដីសុចរិតចេញពន្លកជាមួយគ្នា! គឺយើងជាយេហូវ៉ា បាននិម្មិតបង្កើតទាំងអស់នេះ”។
ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។
ទោះបីជាព្រះអង្គបានធ្វើទីសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គ
ពោលគឺ តាំងពីការនិម្មិតបង្កើតពិភពលោកមកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះដែលយើងមើលមិនឃើញ គឺព្រះចេស្ដាដ៏អស់កល្បរបស់ព្រះអង្គ និងលក្ខណៈជាព្រះ ត្រូវគេឃើញច្បាស់ ហើយត្រូវគេយល់ តាមរយៈអ្វីៗដែលបានបង្កើតមក ធ្វើឲ្យគេមិនអាចដោះសាបានឡើយ។
ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។