ទំនុកតម្កើង 28:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់ព្រះអម្ចាស់ ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។ សូមព្រះអង្គរំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ដោយព្រោះពួកគេមិនអើពើនឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬស្នាព្រះហស្តរបស់ព្រះអង្គ ដូច្នេះព្រះអង្គនឹងរំលំពួកគេ ហើយមិនសង់ពួកគេឡើងវិញឡើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រោះគេមិនយកចិត្តទុកដាក់ នឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬនឹងស្នាព្រះហស្តរបស់ព្រះអង្គទេ ព្រះអង្គនឹងរំលំគេ ក៏មិនសង់គេឡើងវិញឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ា ឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយ ទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។ សូមមើលជំពូកអាល់គីតាប5 ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់អុលឡោះតាអាឡា ជាស្នាដៃដែលទ្រង់បានធ្វើនោះទេ។ សូមទ្រង់រំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ សូមមើលជំពូក |
លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំងសូនផែនដី ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ ព្រះអង្គមិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺព្រះអង្គបានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ព្រះអង្គមានព្រះបន្ទូលថា: “គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។
ប្រសិនបើអ្នកស្ដាប់សេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះដាវីឌដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រាអែលដល់អ្នក។
បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសឲ្យទូលបង្គំដឹងអំពីគម្រោងការ ដែលព្រះអង្គសព្វព្រះហឫទ័យនឹងតែងតាំងពូជពង្សរបស់ទូលបង្គំ ឲ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។