Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 1:20 - ព្រះគម្ពីរខ្មែរសាកល

20 ពោលគឺ តាំងពី​ការនិម្មិតបង្កើតពិភពលោក​មកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះ​ដែល​យើង​មើលមិនឃើញ គឺ​ព្រះចេស្ដា​ដ៏អស់កល្ប​របស់​ព្រះអង្គ និង​លក្ខណៈជាព្រះ ត្រូវគេ​ឃើញច្បាស់ ហើយ​ត្រូវគេ​យល់ តាមរយៈ​អ្វីៗ​ដែល​បាន​បង្កើតមក ធ្វើឲ្យ​គេ​មិនអាចដោះសាបានឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 តាំងពី​កំណើត​ពិភពលោក​មក​ លក្ខណៈ​របស់​ព្រះអង្គ​ដែល​មិន​អាច​មើល​ឃើញ​ គឺ​ព្រះ​ចេស្ដា​ដ៏​អស់កល្ប​ និង​និស្ស័យ​ជាព្រះ​របស់​ព្រះអង្គ​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​អ្វីៗ​ ដែល​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។​ ដូច្នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសា​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​អ្វីៗ​របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ‌ចេស្តា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​អុលឡោះ​ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​អំណាច​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ក្ដី ឬ​ឋានៈ​របស់​ទ្រង់​ជា​ម្ចាស់​ក្ដី អុលឡោះ​បាន​សំដែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ​នៅ​ពេល​ណា​ដែល​គេ​រិះ‌គិត​អំពី​ស្នា​ដៃ​របស់​ទ្រង់។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ

សូមមើលជំពូក ចម្លង




រ៉ូម 1:20
37 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ដើមដំបូង ព្រះ​បាន​និម្មិតបង្កើត​បណ្ដាមេឃ និង​ផែនដី​។


អ័ប្រាហាំ​បាន​ដាំ​ដើមតាម៉ារីស​នៅ​បៀរ-សេបា ហើយ​នៅ​ទីនោះ គាត់​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏អស់កល្បជានិច្ច​។


សូមឲ្យ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នៅស្ថិតស្ថេរ​ជារៀងរហូត សូមឲ្យ​ព្រះយេហូវ៉ា​បាន​អរសប្បាយ​នឹង​ស្នាព្រះហស្ត​របស់ព្រះអង្គ​!


ព្រះអង្គ​បាន​តាំង​ផែនដី​ឡើង​នៅលើ​គ្រឹះ​របស់វា ដើម្បី​កុំឲ្យ​វា​រង្គើ​ឡើយ គឺ​ជារៀងរហូតអស់កល្បជានិច្ច​។


សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​; ព្រះអង្គ​បាន​តាំង​ផែនដី​ឡើង នោះ​វា​ក៏​នៅស្ថិតស្ថេរ​។


គឺ​ព្រះអង្គ​ហើយ ដែល​និម្មិតបង្កើត​គ្រឿងក្នុង​របស់ទូលបង្គំ ព្រះអង្គ​បាន​ក្រងចេញជា​ទូលបង្គំ​ឡើង​នៅក្នុង​ផ្ទៃ​ម្ដាយ​ទូលបង្គំ​។


កាលណា​ទូលបង្គំ​សង្កេតមើល​ផ្ទៃមេឃ​ដែលជា​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រមទាំង​ព្រះចន្ទ និង​ផ្កាយ​ដែល​ព្រះអង្គ​បាន​តាំងឡើង


មុន​ភ្នំ​នានា​ត្រូវបាន​បង្កើត មុន​ព្រះអង្គ​បាន​បង្កើត​ផែនដី និង​ពិភពលោក ព្រះអង្គ​ជា​ព្រះ​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ជារៀងរហូត ដ្បិត​ព្រះអម្ចាស់​យេហូវ៉ា​ជា​ថ្មដា​ដ៏អស់កល្ប​!


ចូរ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់ ហើយ​មើល​ចុះ​! តើ​នរណា​បាន​និម្មិតបង្កើត​របស់ទាំងនេះ​? គឺ​ព្រះអង្គដែល​នាំ​ពលបរិវារ​នៅ​ទីនោះ​ចេញមក​តាម​ចំនួន ទាំង​ហៅ​ពួកវា​នីមួយៗ​តាម​ឈ្មោះ ដោយ​ព្រះចេស្ដា​ដ៏ធំ និង​ឫទ្ធានុភាព​ដ៏ខ្លាំងក្លា​; គ្មាន​ណាមួយ​ខាន​ឡើយ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​កូន​របស់​ព្រះ​បិតា​ដែល​គង់នៅ​ស្ថានសួគ៌​។ ដ្បិត​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃរះឡើង​ទាំង​លើ​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​បង្អុរភ្លៀង​ទាំង​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​។


ប៉ុន្តែ​តាំងពី​ដើមដំបូង​នៃ​ការនិម្មិតបង្កើតពិភពលោក‘ព្រះបាន​បង្កើត​មនុស្សជា​ប្រុស ជា​ស្រី’


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


ប្រសិនបើ​ខ្ញុំ​មិន​បាន​មក ហើយ​ប្រាប់​ពួកគេ​ទេ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​គ្មាន​ពាក្យដោះសា​អំពី​បាប​របស់​ពួកគេ​ឡើយ​។


ដូច្នេះ ដោយសារ​យើង​ជា​ពូជពង្ស​របស់​ព្រះ យើង​មិន​ត្រូវ​គិតថា សណ្ឋានរបស់ព្រះ​គឺ​ដូច​រូបឆ្លាក់​ជា​មាស ប្រាក់ ឬ​ថ្ម ដែល​ធ្វើ​ដោយ​ការរចនា និង​គំនិត​របស់​មនុស្ស​ឡើយ​។


“អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ ឥឡូវនេះ​សូម​ស្ដាប់​ពាក្យឆ្លើយការពារខ្លួន​របស់ខ្ញុំ​ទៅកាន់​អ្នករាល់គ្នា​សិន​!”។


ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​អំពី​ព្រះ​បាន នោះ​ជាក់ច្បាស់​ដល់​ពួកគេ​ហើយ ពីព្រោះ​ព្រះ​បាន​សម្ដែង​ដល់​ពួកគេ​។


ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​បើកសម្ដែង ហើយ​ត្រូវបាន​សម្ដែងឲ្យស្គាល់​តាមរយៈ​គម្ពីរ​ព្យាការី ស្របតាម​បទបញ្ជា​របស់​ព្រះ​ដ៏អស់កល្បជានិច្ច ដើម្បីឲ្យ​ប្រជាជាតិ​ទាំងអស់​ស្ដាប់បង្គាប់​ដោយសារតែ​ជំនឿ​——


ដូច្នេះ ឱ មនុស្ស​អើយ! អ្នក​ទាំងអស់គ្នា​ដែល​វិនិច្ឆ័យ​គេ មិនអាចដោះសាបានឡើយ ដ្បិត​អ្នក​កំពុង​ផ្ដន្ទាទោស​ខ្លួនឯង ដោយ​ការដែល​វិនិច្ឆ័យ​គេ ពីព្រោះ​អ្នក​ដែល​វិនិច្ឆ័យ​គេ​នោះ ក៏​កំពុង​ប្រព្រឹត្ត​ដូចគ្នា​ដែរ​។


ពួកគេ​កំពុង​អនុវត្តឲ្យឃើញ​នូវ​ការទាមទារ​របស់​ក្រឹត្យវិន័យ​ដែល​មាន​ចារឹក​នៅក្នុង​ចិត្ត​របស់​ពួកគេ ហើយ​សតិសម្បជញ្ញៈ​របស់​ពួកគេ​ក៏​ធ្វើបន្ទាល់ជាមួយ​ដែរ​។ គំនិត​ក្នុង​ខ្លួនគេ​ក៏​ចោទ​គ្នាទៅវិញទៅមក ថែមទាំង​ដោះសា​ទៀតផង​។


តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​?


ព្រះបុត្រា​ជា​រូបតំណាង​របស់​ព្រះ​ដែល​យើង​មើលមិនឃើញ ជា​កូនច្បង​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត


ដ្បិត​នៅក្នុង​ព្រះគ្រីស្ទ គ្រប់ទាំង​ភាពពេញលេញ​នៃ​លក្ខណៈជាព្រះ ស្ថិតនៅ​ជាសណ្ឋានរូបកាយ


សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។


ដោយសារតែ​ជំនឿ លោក​មិន​ខ្លាច​សេចក្ដីក្រេវក្រោធ​របស់​ស្ដេច ក៏​ចាកចេញ​ពី​អេហ្ស៊ីប​។ លោក​បាន​ស៊ូទ្រាំ​ហាក់ដូចជា​ឃើញ​ព្រះអង្គ​ដែល​មនុស្ស​មើលមិនឃើញ​។


ចុះ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ដ៏ឥតសៅហ្មង​ដល់​ព្រះ តាមរយៈ​ព្រះវិញ្ញាណ​ដ៏អស់កល្បជានិច្ច តើ​អាច​ជម្រះ​សតិសម្បជញ្ញៈ​របស់យើងរាល់គ្នា​ពី​អំពើ​ដែលនាំឲ្យស្លាប់ ដើម្បី​បម្រើ​ព្រះ​ដ៏​មានព្រះជន្មរស់​បាន លើសជាង​អម្បាលម៉ាន​ទៅទៀត​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម