Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 28:4 - ព្រះគម្ពីរខ្មែរសាកល

4 សូម​ធ្វើ​ដល់​ពួកគេ​តាម​ការប្រព្រឹត្ត​របស់ពួកគេ និង​តាម​សេចក្ដីអាក្រក់​នៃ​ទង្វើ​របស់ពួកគេ សូម​ធ្វើ​ដល់​ពួកគេ​តាម​ទង្វើ​នៃ​ដៃ​របស់ពួកគេ គឺ​តបសង​ដល់​ពួកគេ​នូវ​អ្វីដែល​ពួកគេ​សមតែទទួល​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត សូម​ឲ្យ​គេ​ទទួល​តាមអំពើ​ដែល​ដៃ​របស់​គេធ្វើ សូម​តបស្នង​ឲ្យ​សម​នឹង​ទោស​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សូម​ដាក់​ទោស​អ្នក​ទាំង​នោះ ឲ្យ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត និង​ល្បិច​កិច្ច‌កល​របស់​គេ សូម​ដាក់​ទោស​គេ​សម​នឹង​ស្នា‌ដៃ​របស់​ខ្លួន សូម​ឲ្យ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ សូម​សង​គេ​តាម​ស្នាដៃ​របស់​គេ ហើយ​តប​ឲ្យ​សំណំ​នឹង​ទោស​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សូម​ដាក់​ទោស​អ្នក​ទាំង​នោះ ឲ្យ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត និង​ល្បិច​កិច្ច‌កល​របស់​គេ សូម​ដាក់​ទោស​គេ​សម​នឹង​ស្នា‌ដៃ​របស់​ខ្លួន សូម​ឲ្យ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 28:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​ប្រព្រឹត្ត​ដល់​យើង​តាម​បាប​របស់យើង​ឡើយ ក៏​មិន​តបសង​ដល់​យើង​តាម​អំពើទុច្ចរិត​របស់យើង​ដែរ​។


ព្រះករុណា​នឹង​បំផ្លាញ​កូនចៅ​របស់ពួកគេ​ពី​ផែនដី គឺ​បំផ្លាញ​ពូជពង្ស​របស់ពួកគេ​ពីចំណោម​មនុស្សលោក​។


ឱ​ព្រះ​អើយ សូម​ធ្វើឲ្យ​ពួកគេ​បាន​ទទួលទោស​ផង​! សូមឲ្យ​ពួកគេ​ដួល​ដោយ​ឧបាយកល​របស់ខ្លួន សូម​បណ្ដេញ​ពួកគេ​ចេញ​ដោយសារតែ​ការបំពាន​ដ៏ច្រើន​របស់ពួកគេ ដ្បិត​ពួកគេ​បាន​បះបោរ​នឹង​ព្រះអង្គ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ក៏​ជារបស់​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់គេរៀងៗខ្លួន​៕


ដូច្នេះ ចូរ​ពិចារណា​អំពី​សេចក្ដីសប្បុរស និង​សេចក្ដីតឹងរ៉ឹង​របស់​ព្រះ​ចុះ គឺ​ព្រះអង្គ​មាន​សេចក្ដីតឹងរ៉ឹង​ចំពោះ​អស់អ្នក​ដែល​ដួល ប៉ុន្តែ​ព្រះអង្គ​មាន​សេចក្ដីសប្បុរស​នៃ​ព្រះ​ចំពោះ​អ្នក ដរាបណា​អ្នក​បាន​បន្ត​នៅក្នុង​សេចក្ដីសប្បុរស​នោះ​; បើមិនដូច្នោះទេ អ្នក​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។


អ័លេក្សានត្រុស​ជាងទង់ដែង​ធ្វើបាប​ខ្ញុំ​យ៉ាងច្រើន​; ព្រះអម្ចាស់​នឹង​តបសង​គាត់​តាម​អំពើ​របស់​គាត់​។


ចូរ​តបសង​នាង​តាមដែល​នាង​បាន​តបសង​គេ គឺ​តបសងទ្វេដង​តាម​ទង្វើ​របស់​នាង​។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​ទ្វេដង​ឲ្យ​នាង​។


“មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ ទាំង​យក​រង្វាន់​របស់យើង​មក​ជាមួយ ដើម្បី​តបសង​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម