រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ទំនុកតម្កើង 28:2 - ព្រះគម្ពីរខ្មែរសាកល សូមសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ពេលទូលបង្គំលើកដៃឡើងឆ្ពោះទៅទីវិសុទ្ធបំផុតរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលទូលបង្គំទូលអង្វរ ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ កាលទូលបង្គំប្រទូលដៃឆ្ពោះទៅកាន់ ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទូលបង្គំស្រែករកព្រះអង្គ ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈ របស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល ដែលទូលបង្គំអំពាវនាវដល់ទ្រង់ គឺក្នុងកាលដែលទូលបង្គំប្រទូលដៃទៅឯ ទីបរិសុទ្ធរបស់ទ្រង់ អាល់គីតាប ពេលខ្ញុំស្រែករកទ្រង់ ពេលខ្ញុំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈបំផុត របស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យសូមអង្វរ របស់ខ្ញុំផង។ |
រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។
ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គសម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើងព្រះនាមរបស់ព្រះអង្គ និងព្រះបន្ទូលរបស់ព្រះអង្គឲ្យខ្ពស់ជាងអ្វីៗទាំងអស់។
ទូលបង្គំបានទូលដល់ព្រះយេហូវ៉ាថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ”។ ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង!
ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំផង! នៅពេលទូលបង្គំស្រែកហៅព្រះអង្គ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងរបស់ទូលបង្គំផង!
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ ដូចជាដីហួតហែង។ សេឡា
រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។
ដូច្នេះ ទូលបង្គំនឹងថ្វាយពរព្រះអង្គអស់មួយជីវិតរបស់ទូលបង្គំ ទូលបង្គំនឹងលើកដៃទូលបង្គំឡើងក្នុងព្រះនាមរបស់ព្រះអង្គ។
នៅពេលដានីយ៉ែលបានដឹងថា ឯកសារនោះត្រូវបានឡាយព្រះហស្តលេខាហើយ គាត់ក៏ចូលទៅក្នុងផ្ទះរបស់ខ្លួន——បង្អួចនៅបន្ទប់ខាងលើរបស់គាត់បានចំហឆ្ពោះទៅយេរូសាឡិម——គាត់ក៏លុតជង្គង់ ហើយអធិស្ឋាន ព្រមទាំងអរព្រះគុណនៅចំពោះព្រះរបស់គាត់មួយថ្ងៃបីដង ដូចដែលគាត់បានធ្វើពីមុន។
រីឯមនុស្សទាំងនោះបានប្រមូលគ្នាមក ហើយឃើញដានីយ៉ែលកំពុងអធិស្ឋាន និងទូលអង្វរនៅចំពោះព្រះរបស់គាត់។
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗនៅគ្រប់ទីកន្លែង អធិស្ឋានដោយលើកដៃដ៏វិសុទ្ធឡើង ដោយគ្មានកំហឹង ឬការឈ្លោះប្រកែក។