Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 134:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​លើក​ដៃ​របស់អ្នករាល់គ្នា​ទៅ​ទីវិសុទ្ធ ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ ហើយ​ថ្វាយព្រះ​ពរ​ព្រះ‌យេហូវ៉ា​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 134:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ត្រូវបាន​តាំងថ្វាយ​ដូចជា​គ្រឿងក្រអូប​នៅចំពោះ​ព្រះអង្គ សូមឲ្យ​ការលើក​ដៃ​ឡើង​របស់ទូលបង្គំ​បានដូចជា​តង្វាយពេលល្ងាច​ផង​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ


សូម​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង ពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឡើង​ឆ្ពោះទៅ​ទីវិសុទ្ធបំផុត​របស់ព្រះអង្គ​។


ដោយហេតុនេះ ទូលបង្គំ​នឹង​រំពឹងមើល​ព្រះអង្គ​នៅក្នុង​ទីវិសុទ្ធ ដើម្បី​មើល​ព្រះចេស្ដា និង​សិរីរុងរឿង​របស់ព្រះអង្គ​។


ដូច្នេះ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​អស់មួយជីវិត​របស់ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដៃ​ទូលបង្គំ​ឡើង​ក្នុង​ព្រះនាម​របស់ព្រះអង្គ​។


ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស‍ៗ​នៅ​គ្រប់​ទីកន្លែង អធិស្ឋាន​ដោយ​លើក​ដៃ​ដ៏វិសុទ្ធ​ឡើង ដោយគ្មាន​កំហឹង ឬ​ការឈ្លោះប្រកែក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម