ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 20:6 - ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ ខ្ញុំ​បាន​ដឹង​ហើយ​ថា ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​ឆ្លើយតប​នឹង​ព្រះរាជា​ពី​ស្ថានសួគ៌​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ព្រះចេស្ដា​នៃ​សេចក្ដីសង្គ្រោះ​នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង សង្គ្រោះ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ព្រះ​ករុណា​ពី​ស្ថាន‌សួគ៌ ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ​ឫទ្ធានុ‌ភាព​នៃ​ព្រះ‌ហស្ត​ស្តាំ ដែល​តែង‌តែ​ជួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​សង្គ្រោះ ព្រះ‌រាជា​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ព្រះអង្គ​ឆ្លើយ​តប​នឹង​ព្រះ‌រាជា ពី​ទីសក្ការៈ​របស់​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ ថាព្រះ‌យេហូវ៉ា​ទ្រង់​ជួយ សង្គ្រោះ​ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​ពី​ស្ថាន‌សួគ៌​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ផ្សាយ​កំឡាំង​នៃ​ព្រះ‌ហស្ត​ស្តាំ​ដែល​តែង‌តែ​ជួយ

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា អុលឡោះ‌តាអាឡា​សង្គ្រោះ ស្តេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង ទ្រង់​ឆ្លើយ​តប​នឹង​ស្តេច ពី​ទី‌សក្ការៈ​របស់​ទ្រង់​នៅ​សូរ៉កា គឺ​ទ្រង់​ប្រទាន​ឲ្យ​ស្តេច​មាន​ជ័យ‌ជំនះ ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ ។

សូមមើលជំពូក



ទំនុកតម្កើង 20:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សម្ដែងយ៉ាងអស្ចារ្យ​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង ព្រះអង្គដែល​សង្គ្រោះ​អ្នកដែល​ជ្រកកោន​ឲ្យរួចពី​ពួក​អ្នកតតាំង ដោយ​ព្រះហស្តស្ដាំ​អើយ​!


ព្រះអង្គ​អើយ ព្រះអង្គ​បាន​ប្រទាន​ខែល​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ដល់​ទូលបង្គំ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទ្រ​ទូលបង្គំ ហើយ​ភាពរាបសា​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​បាន​ចម្រើនឡើង​។


ព្រះអង្គ​ប្រទាន​សេចក្ដីសង្គ្រោះ​ដ៏ធំ​ដល់​ស្ដេច​របស់ព្រះអង្គ ហើយ​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ គឺ​ដល់​ដាវីឌ និង​ពូជពង្ស​របស់គាត់​ជារៀងរហូត​៕


បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖


ព្រះយេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​បន្ទាយ​នៃ​សេចក្ដីសង្គ្រោះ ដល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​។


ដោយសារតែ​ការនេះ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ទូលបង្គំ គឺ​សត្រូវ​របស់ទូលបង្គំ​មិន​ស្រែកដោយមានជ័យជម្នះ​លើ​ទូលបង្គំ​ឡើយ​។


ប្រជាជាតិ​នានា​បាន​លិច​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ធ្វើ ជើង​របស់ពួកគេ​បាន​ជាប់​ក្នុង​សំណាញ់​ដែល​ខ្លួន​បាន​បង្កប់​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក


សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។


“ដូច្នេះ ចូរ​អ្នករាល់គ្នា​អធិស្ឋាន​ដូចតទៅ​: ព្រះ​បិតា​នៃយើងខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​អើយ សូមឲ្យ​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​តម្កើងជា​វិសុទ្ធ


ព្រះអង្គ​ត្រូវបាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះ ហើយ​ទទួល​សេចក្ដីសន្យា​អំពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ពី​ព្រះ​បិតា រួច​ព្រះអង្គ​ក៏​ចាក់បង្ហូរ​ព្រះវិញ្ញាណដ៏វិសុទ្ធនេះ​មក ដូចដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ និង​ឮ​ដែរ​។


“ដូច្នេះ ចូរឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងមូល​ដឹង​ជាប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះយេស៊ូវ​នេះ​ដែល​អ្នករាល់គ្នា​បាន​ឆ្កាង ឲ្យទៅជា​ព្រះអម្ចាស់​ផង និង​ជា​ព្រះ​គ្រីស្ទ​ផង”។


នោះ​ចូរ​ឲ្យ​អស់លោក និង​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​ដឹងច្បាស់​ថា បុរសនេះ​បាន​ឈរ​នៅមុខ​អស់លោក ទាំង​មានសុខភាពល្អ ដោយសារតែ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ដែល​អស់លោក​បាន​ឆ្កាង គឺ​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​!


គឺ​ព្រះអង្គនេះ​ឯង ដែល​ព្រះ​បាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះអង្គ ឲ្យធ្វើជា​មេដឹកនាំ និង​ជា​ព្រះសង្គ្រោះ ដើម្បី​ប្រទាន​ការកែប្រែចិត្ត និង​ការលើកលែងទោស​បាប​ដល់​អ៊ីស្រាអែល​។