Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:15 - ព្រះគម្ពីរខ្មែរសាកល

15 ប្រជាជាតិ​នានា​បាន​លិច​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ធ្វើ ជើង​របស់ពួកគេ​បាន​ជាប់​ក្នុង​សំណាញ់​ដែល​ខ្លួន​បាន​បង្កប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សាសន៍​នានា​បាន​ផុង ទៅ​ក្នុង​រណ្តៅ​ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អស់​ទាំង​សាសន៍​ដទៃ​បាន​ផុង​ទៅ ក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីក ជើង​គេ​ជាប់​នៅ​ក្នុង​អន្ទាក់​វាត់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកគេ​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ ហើយ​ថ្លែង​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ ដោយ​សម្រែកហ៊ោសប្បាយ​!


ទូលបង្គំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​ទូលបង្គំ​៕


ឥឡូវនេះ ខ្ញុំ​បាន​ដឹង​ហើយ​ថា ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​ឆ្លើយតប​នឹង​ព្រះរាជា​ពី​ស្ថានសួគ៌​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ព្រះចេស្ដា​នៃ​សេចក្ដីសង្គ្រោះ​នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​។


សូមឲ្យ​ការហិនវិនាស​មក​លើ​ពួកគេ​ដោយ​មិនដឹងខ្លួន សូមឲ្យ​សំណាញ់​ដែល​ខ្លួនពួកគេ​បាន​បង្កប់ ចាប់​ពួកគេ​ជាប់ សូមឲ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​អន្ទាក់នោះ​រហូតដល់​ហិនវិនាស​។


នោះ​ព្រលឹង​របស់ទូលបង្គំ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា ហើយ​រីករាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​។


ប៉ុន្តែ​ដាវ​របស់ពួកគេ​នឹង​ចាក់ទម្លុះ​បេះដូង​ខ្លួនគេ ហើយ​ធ្នូ​របស់ពួកគេ​ក៏​នឹង​ត្រូវបាន​បំបាក់​ដែរ​។


ពួកគេ​បាន​រាយ​សំណាញ់​ដើម្បី​ទាក់​ជើង​របស់ខ្ញុំ ព្រលឹង​របស់ខ្ញុំ​ត្រូវបាន​បង្អោនចុះ​។ ពួកគេ​បាន​ជីក​រណ្ដៅ​នៅមុខ​ខ្ញុំ ក៏​ធ្លាក់​ទៅក្នុង​នោះ​វិញ​។ សេឡា


ព្រះអង្គ​នឹង​តបសង​ដល់​ពួកគេ​តាម​អំពើទុច្ចរិត​របស់ពួកគេ ហើយ​បំផ្លាញជីវិត​ពួកគេ ដោយសារតែ​ការអាក្រក់​របស់ពួកគេ​; ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង នឹង​បំផ្លាញជីវិត​ពួកគេ​!​៕


អ្នកដែល​សាបព្រោះ​សេចក្ដីទុច្ចរិត នឹង​ច្រូត​បាន​សេចក្ដីអន្តរាយ ហើយ​ដំបង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់អ្នកនោះ នឹង​សាបសូន្យ​ទៅ​។


អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម