Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 41:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយសារតែ​ការនេះ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ទូលបង្គំ គឺ​សត្រូវ​របស់ទូលបង្គំ​មិន​ស្រែកដោយមានជ័យជម្នះ​លើ​ទូលបង្គំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទូល‌បង្គំ​មែន ព្រោះ​សត្រូវ​របស់​ទូល‌បង្គំ មិន​បាន​ឈ្នះ​ទូល‌បង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បើ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ គ្មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ដឹង​ជាក់​ថា ព្រះអង្គ​ពិត​ជា​គាប់​ព្រះ‌ហឫទ័យ នឹង​ទូលបង្គំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ៙ យ៉ាង​នោះ ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ពិត ដោយ​ពួក​សត្រូវ​មិន​មាន​ជ័យ‌ជំនះ​ឈ្នះ​ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បើ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ គ្មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ទេ​នោះ ខ្ញុំ​នឹង​ដឹង​ជាក់​ថា ទ្រង់​ពិត​ជា​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 41:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ដែល​ព្រះអង្គ​មិន​បាន​ប្រគល់​យើង​ជា​រំពា​ដល់​ចង្កូម​របស់ពួកគេ​។


ក្រែងលោ​សត្រូវ​របស់ទូលបង្គំ​និយាយថា​៖ “យើង​ឈ្នះ​វា​ហើយ” ក្រែងលោ​បច្ចាមិត្ត​របស់ទូលបង្គំ​ត្រេកអរ នៅពេល​ទូលបង្គំ​រង្គើ​។


គឺ​ព្រះយេហូវ៉ា​ទ្រង់​រីករាយ​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ និង​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​វិញ​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​! សូម​កុំឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​!


ព្រះអង្គ​មិនដែល​ប្រគល់​ទូលបង្គំ​ទៅក្នុង​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​ឡើយ គឺ​ព្រះអង្គ​បាន​ឲ្យ​ជើង​ទូលបង្គំ​ឈរ​នៅ​ទីធំទូលាយ​។


កុំឲ្យ​ពួកគេ​ពោល​ក្នុងចិត្ត​ថា​៖ “ហាសហា​! ដូច​បំណង​យើង​ហើយ​!”។ កុំឲ្យ​ពួកគេ​ពោលថា​៖ “យើង​បាន​លេប​វា​ហើយ​!”។


សូម​សម្ដែង​ទីសម្គាល់​នៃ​ព្រះហឫទ័យសន្ដោស​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នកដែល​ស្អប់​ទូលបង្គំ​មើលឃើញ ហើយ​អាម៉ាស់មុខ​; ដ្បិត​គឺ​ព្រះអង្គ​ហើយ ព្រះយេហូវ៉ា​អើយ ដែល​បាន​ជួយ​ទូលបង្គំ និង​បាន​កម្សាន្តចិត្ត​ទូលបង្គំ​៕


ដោយ​ដកហូត​មេគ្រប់គ្រង និង​មេអំណាច​ចេញ ព្រះ​បាន​ធ្វើឲ្យ​ពួកគេ​អាម៉ាស់មុខ​ជា​សាធារណៈ គឺ​ព្រះអង្គ​មានជ័យជម្នះ​លើ​ពួកគេ​តាមរយៈ​ព្រះគ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម