ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 19:9 - ព្រះគម្ពីរខ្មែរសាកល

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដី​បរិសុទ្ធ ទាំង​នៅស្ថិតស្ថេរ​ជារៀងរហូត ច្បាប់​របស់​ព្រះយេហូវ៉ា​ជា​សេចក្ដីពិត ទាំង​សុចរិតយុត្តិធម៌​គ្រប់ជំពូក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ស្អាត​បរិសុទ្ធ ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ វិន័យ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ វិន័យ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក

សូមមើលជំពូក

អាល់គីតាប

ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់

សូមមើលជំពូក



ទំនុកតម្កើង 19:9
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​និយាយថា​៖ “កុំ​លូក​ដៃ​របស់អ្នក​ទៅ​លើ​ក្មេងប្រុស​នោះ​ឡើយ ក៏​កុំ​ធ្វើ​អ្វី​ដល់​វា​ដែរ ដ្បិត​ឥឡូវនេះ យើង​ដឹង​ហើយ​ថា​អ្នក​កោតខ្លាច​ព្រះ​មែន ពីព្រោះ​អ្នក​មិន​បាន​សំចៃទុក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ពី​យើង​ឡើយ”។


លុះដល់​ថ្ងៃ​ទីបី យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ធ្វើ​ដូច្នេះ ហើយ​មានជីវិតរស់​ចុះ ដ្បិត​យើង​កោតខ្លាច​ព្រះ​។


ផ្លូវ​របស់គេ​តែងតែ​ចម្រើនឡើង​ជានិច្ច ហើយ​ការជំនុំជម្រះ​របស់ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់ ហួសឆ្ងាយពី​គេ​; គេ​ចំអកមើលងាយ​អស់ទាំង​សត្រូវ​របស់ខ្លួន​។


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕


ព្រះយេហូវ៉ា​នឹង​ប្រទានពរ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ទាំង​អ្នកតូច ទាំង​អ្នកធំ​។


មានពរ​ហើយ អ្នកដែល​ផ្លូវ​របស់ខ្លួន​គ្រប់លក្ខណ៍ គឺ​អ្នកដែល​ដើរ​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​!


ទូលបង្គំ​បាន​ស្បថ ហើយក៏​បញ្ជាក់ ថាទូលបង្គំ​នឹង​កាន់តាម​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។


ទូលបង្គំ​បាន​ទទួល​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជាមរតក​ជារៀងរហូត ដ្បិត​សេចក្ដីបន្ទាល់ទាំងនោះ​ជា​សេចក្ដីរីករាយ​នៃ​ចិត្ត​របស់ទូលបង្គំ​។


សេចក្ដីសុចរិត​របស់ព្រះអង្គ ជា​សេចក្ដីសុចរិត​ដ៏អស់កល្បជានិច្ច ហើយ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​សេចក្ដីពិត​។


សូម​បង្វែរ​សេចក្ដីត្មះតិះដៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ផង ដ្បិត​ច្បាប់​របស់ព្រះអង្គ​ល្អ​ណាស់​។


នៅ​កណ្ដាលអធ្រាត្រ ទូលបង្គំ​ក្រោកឡើង ដើម្បី​អរព្រះគុណ​ដល់​ព្រះអង្គ សម្រាប់​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។


កាលណា​ទូលបង្គំ​បាន​រៀនចេះ​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចិត្ត​ទៀងត្រង់​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ថា​ច្បាប់​របស់ព្រះអង្គ​សុចរិត ក៏​ដឹង​ថា​ព្រះអង្គ​បាន​ធ្វើទុក្ខ​ទូលបង្គំ​ដោយ​សេចក្ដីស្មោះត្រង់​!


ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ដែល​នឹង​ថែរក្សា​ពួកគេ ព្រះអង្គ​នឹង​ការពារ​ពួកគេ​ពី​ជំនាន់​នេះ​ជារៀងរហូត​!


ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​យ៉ាកុប ក៏​ប្រកាស​បទបញ្ញត្តិ និង​ច្បាប់​របស់ព្រះអង្គ​ដល់​អ៊ីស្រាអែល​ផង​។


នៅ​ក្នុងចិត្ត​របស់ខ្ញុំ មាន​ពាក្យថ្លែង​ជំទាស់នឹង​ការបំពាន​របស់​មនុស្ស​អាក្រក់​ថា​៖ “គ្មាន​ការកោតខ្លាច​ព្រះ​សោះ នៅចំពោះ​ភ្នែក​របស់គេ


សេចក្ដីសុចរិត​របស់ព្រះអង្គ​ប្រៀបដូចជា​ភ្នំ​នានា​ដ៏ធំឧត្ដម សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ប្រៀបដូចជា​ទីជម្រៅ​ដ៏មហិមា​។ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ទ្រង់​ជួយសង្គ្រោះ​មនុស្ស និង​សត្វ​!


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


មែនហើយ ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ ក្នុង​ផ្លូវ​នៃ​ការជំនុំជម្រះ​របស់ព្រះអង្គ​; ព្រះនាម​របស់ព្រះអង្គ និង​ការនឹកចាំ​អំពី​ព្រះអង្គ គឺជា​បំណងប្រាថ្នា​នៃ​ចិត្ត​របស់យើងខ្ញុំ​!


យើង​មិន​បាន​និយាយ​ក្នុង​ទីលាក់កំបាំង ក្នុង​កន្លែង​មួយ​នៅ​ទឹកដី​នៃ​សេចក្ដីងងឹត​ឡើយ​។ យើង​មិន​បាន​និយាយ​នឹង​ពូជពង្ស​របស់​យ៉ាកុប​ថា​: ‘ចូរ​ស្វែងរក​យើង​ជា​ឥតប្រយោជន៍’ នោះ​ទេ​។ យើង​ជា​យេហូវ៉ា យើង​និយាយ​សេចក្ដីសុចរិត យើង​ប្រកាស​សេចក្ដីទៀងត្រង់​។


ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។


ដូច្នេះ ចូរ​ពិចារណា​អំពី​សេចក្ដីសប្បុរស និង​សេចក្ដីតឹងរ៉ឹង​របស់​ព្រះ​ចុះ គឺ​ព្រះអង្គ​មាន​សេចក្ដីតឹងរ៉ឹង​ចំពោះ​អស់អ្នក​ដែល​ដួល ប៉ុន្តែ​ព្រះអង្គ​មាន​សេចក្ដីសប្បុរស​នៃ​ព្រះ​ចំពោះ​អ្នក ដរាបណា​អ្នក​បាន​បន្ត​នៅក្នុង​សេចក្ដីសប្បុរស​នោះ​; បើមិនដូច្នោះទេ អ្នក​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។


មួយវិញទៀត យើង​ដឹង​ហើយ​ថា ការជំនុំជម្រះ​របស់​ព្រះ​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ គឺ​ស្របតាម​សេចក្ដីពិត​។


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


រួចមក ខ្ញុំ​ឮ​អាសនា​ពោលថា​៖ “មែនហើយ ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ‍! ការជំនុំជម្រះ​របស់ព្រះអង្គ​ត្រឹមត្រូវ ហើយ​សុចរិតយុត្តិធម៌​!”។


ដ្បិត​ការជំនុំជម្រះ​របស់​ព្រះអង្គ គឺ​ត្រឹមត្រូវ និង​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះ​ស្ត្រីពេស្យា​ដ៏ធំ​ដែល​បង្ខូច​ផែនដី​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ហើយ​ព្រះអង្គ​បាន​រកយុត្តិធម៌​ឲ្យ​ឈាម​ពួក​បាវបម្រើ​របស់​ព្រះអង្គ ទាស់នឹង​ដៃ​នាង”។