Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:19 - ព្រះគម្ពីរខ្មែរសាកល

19 យើង​មិន​បាន​និយាយ​ក្នុង​ទីលាក់កំបាំង ក្នុង​កន្លែង​មួយ​នៅ​ទឹកដី​នៃ​សេចក្ដីងងឹត​ឡើយ​។ យើង​មិន​បាន​និយាយ​នឹង​ពូជពង្ស​របស់​យ៉ាកុប​ថា​: ‘ចូរ​ស្វែងរក​យើង​ជា​ឥតប្រយោជន៍’ នោះ​ទេ​។ យើង​ជា​យេហូវ៉ា យើង​និយាយ​សេចក្ដីសុចរិត យើង​ប្រកាស​សេចក្ដីទៀងត្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 យើង​មិន​បាន​ពោល​ដោយ​សម្ងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ យើង​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​យើង​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​យើង ព្រះ‌យេហូវ៉ា​នេះ យើង​និយាយ​តាម​សុចរិត យើង​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀម ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុប ឲ្យ​ស្វែង​រក​យើង នៅ​កន្លែង ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អញ​មិន​បាន​ពោល​ដោយ​សំងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀម ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកកូប ឲ្យ​ស្វែង​រក​យើង នៅ​កន្លែង ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។ យើង​ជាអុលឡោះ‌តាអាឡា យើង​តែង​និយាយ​ត្រឹម​ត្រូវ អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។

សូមមើលជំពូក ចម្លង




អេសាយ 45:19
45 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជា​ព្រះបន្ទូល​បរិសុទ្ធ គឺដូចជា​ប្រាក់​ដែល​ត្រូវបាន​រំលាយ​ក្នុង​ឡ​ដី ហើយ​បន្សុទ្ធ​ប្រាំពីរដង​។


នេះ​ហើយ ជា​ជំនាន់​របស់​ពួកអ្នកដែល​ប្រឹងរក​ព្រះយេហូវ៉ា និងជា​ជំនាន់​របស់​ពួកអ្នកដែល​ស្វែងរក​ព្រះភក្ត្រ​របស់​ព្រះ​នៃ​យ៉ាកុប​។ សេឡា


រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​ហើយ​! ឱ​ព្រះ​អើយ ក្នុង​វេលា​នៃ​ការសន្ដោស សូម​ឆ្លើយ​នឹង​ទូលបង្គំ​ក្នុង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ និង​ក្នុង​ភាពពិតត្រង់​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង​!


មនុស្ស​តូចទាប​នឹង​ឃើញ ក៏​អរសប្បាយ អ្នកដែល​ស្វែងរក​ព្រះ​អើយ សូមឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានជីវិតឡើងវិញ​!


កាលណា​ព្រះអង្គ​សម្លាប់​ពួកគាត់ ទើប​ពួកគាត់​ស្វែងរក​ព្រះអង្គ ក៏​បែរមកវិញ ហើយ​ខំប្រឹងស្វែងរក​ព្រះ​។


ព្រះយេហូវ៉ា​អើយ អស់អ្នកដែល​ស្គាល់​ព្រះនាម​របស់ព្រះអង្គ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មិនដែល​បោះបង់ចោល​អ្នកដែល​ស្វែងរក​ព្រះអង្គ​ឡើយ​។


នាង​ស្រែកហៅ​នៅ​ដើមផ្លូវ​អ៊ូអែ ទាំង​ថ្លែង​ពាក្យពេចន៍​នៅ​មាត់ច្រក​ខ្លោងទ្វារ​ទីក្រុង​ថា​៖


យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


គ្រប់ទាំង​ព្រះបន្ទូល​របស់​ព្រះ គឺ​ត្រូវបាន​ពិសោធ​; ព្រះអង្គ​ជា​ខែល​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។


ចូរ​ស្ដាប់​ចុះ​! ដ្បិត​ខ្ញុំ​និយាយ​អំពី​សេចក្ដីល្អប្រសើរ បបូរមាត់​របស់ខ្ញុំ​បើកបញ្ចេញ​សេចក្ដីទៀងត្រង់​;


កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


គឺ​យើង​បាន​ប្រកាស បាន​សង្គ្រោះ ហើយ​បាន​ថ្លែងថា គ្មាន​ព្រះ​ដទៃ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ​។ អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​!”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “គឺ​យើង​ហ្នឹងហើយ ជា​ព្រះ​។


កុំ​ភ័យខ្លាច​ឡើយ ក៏​កុំ​តក់ស្លុត​ដែរ​! តើ​យើង​មិន​បាន​ប្រកាស ហើយ​ប្រាប់​ដល់​អ្នក​តាំងពីដើម​ទេ​ឬ​? ឥឡូវនេះ អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​ហើយ​! តើ​មាន​ព្រះ​ណា​ក្រៅពី​យើង​ឬ​? គ្មាន​ថ្មដា​ណាឡើយ យើង​ក៏​មិន​ស្គាល់​ដែរ​!”។


យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។


អស់ទាំង​ពូជពង្ស​អ៊ីស្រាអែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​អួត​៕


ចូរ​ចូលមកជិត​យើង ហើយ​ស្ដាប់​សេចក្ដីនេះ​ចុះ​! តាំងពី​ដើមដំបូង យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ តាំងពី​ពេល​ការនោះ​កើតឡើង យើង​នៅ​ទីនោះ​ហើយ”។ ឥឡូវនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យមក ព្រមទាំង​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ផង​។


តើ​អ្នកនេះ​ដែល​មក​ពី​អេដំ ដែលស្លៀក​សម្លៀកបំពាក់​ពណ៌ក្រហមជាំ​ពី​បុសរ៉ា ជា​នរណា​? តើ​អ្នកនេះ​ដែល​ពាក់​អាវវែង​ប្រកបដោយសិរីរុងរឿង ហើយ​យាត្រាមក​ក្នុង​ឫទ្ធានុភាព​ដ៏ធំឧត្ដម ជា​នរណា​? “គឺ​យើង​នេះហើយ ដែល​និយាយ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ដែល​ខ្លាំងពូកែ​នឹង​សង្គ្រោះ”។


យើង​នឹង​ឲ្យ​មាន​ពូជពង្ស​មួយ​ចេញ​ពី​យ៉ាកុប ក៏​នឹង​ឲ្យ​មាន​អ្នកដែល​ទទួល​ភ្នំ​របស់យើង​ជាមរតក​ចេញ​ពី​យូដា​; ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​ទទួល​ស្រុកនោះ​ជាមរតក ហើយ​ពួក​អ្នកបម្រើ​របស់យើង​នឹង​រស់នៅ​ទីនោះ​។


កាលណា​គេ​និយាយ​នឹង​អ្នករាល់គ្នា​ថា​៖ “ចូរ​សួររក​ពួក​គ្រូអន្ទងខ្មោច និង​ពួក​គ្រូខាបព្រលឹង ដែល​ពោលប៉ប៉ាច់ប៉ប៉ោច និង​ពោលអេចអូច” នោះ​តើ​មិន​គួរឲ្យ​ប្រជាជន​សួររក​ព្រះ​របស់ខ្លួន​វិញ​ទេ​ឬ​? តើ​រក​មនុស្ស​ស្លាប់​ជំនួស​មនុស្ស​រស់​ធ្វើអី​?


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។


មើល៍! គាត់​កំពុង​និយាយ​ដោយ​បើកចំហ ហើយ​គេ​មិន​ថា​អ្វី​ឲ្យ​គាត់​សោះ​។ ប្រហែល​ពួក​មេគ្រប់គ្រង​បាន​ដឹង​ពិតប្រាកដ​ថា អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?


ដូច្នេះ ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ថា​៖“អ្នករាល់គ្នា​ស្គាល់​ខ្ញុំ ហើយក៏​ដឹង​ថា​ខ្ញុំ​មក​ពីណា​ដែរ​។ តាមពិត ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួនខ្ញុំ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក គឺ​ពិតត្រង់ ហើយ​អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​។


អ្នករាល់គ្នា​ទូល​សុំ​ដែរ ប៉ុន្តែ​មិន​ទទួលបាន ពីព្រោះ​អ្នករាល់គ្នា​ទូល​សុំ​ដោយបំណង​មិនត្រឹមត្រូវ គឺ​ដើម្បី​ចំណាយ​សម្រាប់​តណ្ហា​របស់អ្នករាល់គ្នា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម