ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
ទំនុកតម្កើង 19:11 - ព្រះគម្ពីរខ្មែរសាកល លើសពីនេះទៅទៀត បាវបម្រើរបស់ព្រះអង្គ ត្រូវបានដាស់តឿនតាមរយៈសេចក្ដីទាំងនេះ ហើយដែលកាន់តាមសេចក្ដីទាំងនេះមានរង្វាន់យ៉ាងធំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយដោយការប្រព្រឹត្តតាម ទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ទូលបង្គំ ជាអ្នកបំរើទ្រង់ ក៏ចេះប្រយ័ត ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ អាល់គីតាប សេចក្ដីទាំងនេះបានបំភ្លឺខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ហើយដោយការប្រព្រឹត្តតាម ខ្ញុំបានទទួលផលយ៉ាងបរិបូណ៌។ |
ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
ទូលបង្គំបានសន្សំព្រះបន្ទូលរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំហើយ ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
ចំពោះទូលបង្គំ ក្រឹត្យវិន័យពីព្រះឱស្ឋរបស់ព្រះអង្គ ប្រសើរជាងមាស និងប្រាក់រាប់ពាន់ទៅទៀត។
មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។
ចូរដឹងថាប្រាជ្ញាក៏ដូចគ្នាដែរសម្រាប់ព្រលឹងរបស់អ្នក; ប្រសិនបើអ្នករកនាងឃើញ នោះអ្នកនឹងមានអនាគត ហើយសេចក្ដីសង្ឃឹមរបស់អ្នកនឹងមិនត្រូវបានកាត់ចេញឡើយ។
ដោយគ្មានការបើកបង្ហាញ ប្រជាជនក៏បណ្ដោយខ្លួន ប៉ុន្តែអ្នកដែលកាន់តាមក្រឹត្យវិន័យ អ្នកនោះមានពរហើយ!
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
ដើម្បីកុំឲ្យគេឃើញថាអ្នករាល់គ្នាកំពុងតមអាហារ គឺឲ្យព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ឃើញវិញ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។
ដើម្បីឲ្យការចែកទានរបស់អ្នកនៅសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។
រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន បិទទ្វារ ហើយអធិស្ឋានទៅព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។
ដូច្នេះ ចូរប្រុងស្មារតីចុះ ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានទូន្មានអ្នករាល់គ្នាម្នាក់ៗទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ។
ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាសទេ គឺដើម្បីទូន្មានអ្នករាល់គ្នាដូចជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ។
បងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យទូន្មានអ្នកដែលគ្មានរបៀបវិន័យ ឲ្យកម្សាន្តចិត្តអ្នកទន់ជ្រាយ ឲ្យគាំពារអ្នកខ្សោយ ហើយឲ្យអត់ធ្មត់ចំពោះមនុស្សទាំងអស់។
លោកចាត់ទុកថា ការត្រូវត្មះតិះដៀលដើម្បីព្រះគ្រីស្ទ ជាទ្រព្យសម្បត្តិដែលប្រសើរជាងរតនសម្បត្តិនៅអេហ្ស៊ីប ដ្បិតលោកបានសម្លឹងមើលទៅរង្វាន់នៅអនាគត។
រីឯអ្នកដែលសម្លឹងមើលទៅក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍នៃសេរីភាព ហើយបន្តកាន់ខ្ជាប់ដោយមិនធ្វើជាអ្នកស្ដាប់ដែលភ្លេច គឺធ្វើជាអ្នកធ្វើតាមដែលប្រព្រឹត្តវិញ អ្នកនោះនឹងមានពរក្នុងកិច្ចការរបស់ខ្លួន។
ចូរប្រយ័ត្នខ្លួន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងរាល់គ្នាបានធ្វើ គឺឲ្យអ្នករាល់គ្នាទទួលបានរង្វាន់ដ៏ពេញលេញវិញ។
ពេលនោះ ខ្ញុំឮសំឡេងមួយពីលើមេឃ និយាយថា៖ “ចូរសរសេរដូច្នេះថា: មានពរហើយ មនុស្សស្លាប់ដែលស្លាប់ក្នុងព្រះអម្ចាស់ចាប់ពីឥឡូវនេះទៅ!”។ ព្រះវិញ្ញាណមានបន្ទូលថា៖ “មែនហើយ! ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្តរបស់ពួកគេ នឹងជាប់តាមពួកគេ”។