Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 11:18 - ព្រះគម្ពីរខ្មែរសាកល

18 មនុស្ស​អាក្រក់​ទទួល​ឈ្នួល​បញ្ឆោតចិត្ត រីឯ​អ្នកដែល​សាបព្រោះ​សេចក្ដីសុចរិត បាន​រង្វាន់​ដ៏ពិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់​លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 មនុស្ស​អាក្រក់​បាន​កំរៃ​ដែល​តែង‌តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។

សូមមើលជំពូក ចម្លង




សុភា‌សិត 11:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត ពួកគេ​សម្ងំចាំ​បង្ហូរឈាម​ខ្លួនឯង ហើយ​ពួនស្ទាក់​ព្រលឹង​របស់ខ្លួនឯង​វិញទេ​។


ថ្លៃឈ្នួល​របស់​មនុស្ស​សុចរិត​នាំទៅដល់​ជីវិត រីឯ​ផល​របស់​មនុស្ស​អាក្រក់​នាំទៅដល់​បាប​។


អ្នកដែល​សាបព្រោះ​សេចក្ដីទុច្ចរិត នឹង​ច្រូត​បាន​សេចក្ដីអន្តរាយ ហើយ​ដំបង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់អ្នកនោះ នឹង​សាបសូន្យ​ទៅ​។


អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។


អ្នកដែល​ជីក​រណ្ដៅ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​; អ្នកដែល​រំលំ​របងថ្ម នឹង​ត្រូវ​ពស់​ចឹក​។


អ្នក​ដែល​ច្រូត​ទទួល​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យ​អ្នក​ដែល​សាបព្រោះ និង​អ្នក​ដែល​ច្រូត​អរសប្បាយ​ជាមួយគ្នា​។


គឺ​រៀន​ដោះ​បុគ្គល​ចាស់​របស់​អ្នករាល់គ្នា​ចេញ​។ បុគ្គល​ចាស់​នេះ ជារបស់​កិរិយា​ពីមុន​ដែល​ខូច​ដោយ​តណ្ហា​ដ៏ពេញដោយការបោកបញ្ឆោត


មួយវិញទៀត ផលផ្លែ​នៃ​សេចក្ដីសុចរិត តែងតែ​ត្រូវបាន​សាបព្រោះ​ក្នុង​សន្តិភាព ដោយ​អ្នក​ដែល​បង្កើត​សន្តិភាព​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម