គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ទំនុកតម្កើង 148:14 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានលើកស្នែងមួយឡើងសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យអស់ទាំងវិសុទ្ធជនរបស់ព្រះអង្គ និងកូនចៅអ៊ីស្រាអែលជាប្រជារាស្ត្រដ៏ជិតស្និទ្ធរបស់ព្រះអង្គ សរសើរតម្កើងព្រះអង្គ។ ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលើកស្នែងឲ្យប្រជារាស្ត្រព្រះអង្គ ព្រះអង្គជាទីសរសើរដល់ អស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់ប្រជាអ៊ីស្រាអែល ដែលនៅជិតដិតនឹងព្រះអង្គ។ ហាលេលូយ៉ា ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ព្រះអង្គមានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គ បានខ្ពស់មុខឡើង! ហាលេលូយ៉ា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់ គឺរបស់ជនជាតិអ៊ីស្រាអែល ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ អាល់គីតាប ទ្រង់ប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ទ្រង់មានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ គឺប្រជារាស្ត្រអ៊ីស្រអែលទាំងមូល ដែលស្និទ្ធស្នាលនឹងទ្រង់ បានខ្ពស់មុខឡើង! ចូរសរសើរតម្កើងអុលឡោះ! |
គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គនឹងអរព្រះគុណព្រះអង្គ ហើយពួកវិសុទ្ធជនរបស់ព្រះអង្គនឹងថ្វាយពរព្រះអង្គ!
ដើម្បីអនុវត្តដល់ពួកគេ នូវការកាត់ក្ដីដែលមានកត់ត្រាទុក។ ការនេះជាកិត្តិយសដល់វិសុទ្ធជនទាំងអស់របស់ព្រះអង្គ!។ ហាលេលូយ៉ា!៕
ព្រះមានបន្ទូលថា៖ “យើងនឹងកាត់អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចោល រីឯស្នែងរបស់មនុស្សសុចរិតនឹងត្រូវបានលើកឡើង”៕
ដ្បិតព្រះអង្គជាសិរីរុងរឿងនៃកម្លាំងរបស់ពួកគេ ហើយស្នែងរបស់យើងខ្ញុំត្រូវបានតម្កើងឡើងដោយការសព្វព្រះហឫទ័យរបស់ព្រះអង្គ;
ដ្បិតខែលរបស់យើងខ្ញុំជារបស់ព្រះយេហូវ៉ា ហើយព្រះមហាក្សត្ររបស់យើងខ្ញុំជារបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ប៉ុន្តែព្រះអង្គបានលើកស្នែងរបស់ទូលបង្គំឡើងដូចស្នែងគោព្រៃ; ទូលបង្គំត្រូវបានលាបដោយប្រេងថ្មី។
គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។
ប៉ុន្តែអ្នករាល់គ្នាដែលពីមុននៅឆ្ងាយ ឥឡូវនេះត្រូវបាននាំមកជិតក្នុងព្រះគ្រីស្ទយេស៊ូវ ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ។
កាលយាងមក ព្រះអង្គបានប្រកាសដំណឹងល្អនៃសន្តិភាពដល់អ្នករាល់គ្នាដែលនៅឆ្ងាយ ព្រមទាំងប្រកាសដល់អ្នកដែលនៅជិតផង។
ដោយហេតុនេះ អ្នករាល់គ្នាមិនមែនជាជនបរទេស ឬជាជនរស់នៅបណ្ដោះអាសន្នទៀតទេ គឺជាជនរួមជាតិជាមួយវិសុទ្ធជន និងជាក្រុមគ្រួសាររបស់ព្រះវិញ
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។