Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អ៊ីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ ហាលេលូយ៉ា !

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​បាន​លើក​ស្នែង​មួយ​ឡើង​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និង​កូនចៅ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ សរសើរតម្កើង​ព្រះអង្គ​។ ហាលេលូយ៉ា​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​មាន​កម្លាំង​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ គឺ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្និទ្ធ‌ស្នាល​នឹង​ព្រះអង្គ បាន​ខ្ពស់​មុខ​ឡើង! ហាលេ‌លូយ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​បាន​លើក​ស្នែង​របស់​រាស្ត្រ​ទ្រង់​ឡើង ទ្រង់​ជា​ទី​សរសើរ​នៃ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ គឺ​របស់​ជន‌ជាតិ​អ៊ីស្រាអែល ជា​សាសន៍​ដែល​នៅ​ជិត‌ដិត​នឹង​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ របស់​ទ្រង់​មាន​កម្លាំង​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ គឺ​ប្រជា‌រាស្ត្រ​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ស្និទ្ធ‌ស្នាល​នឹង​ទ្រង់ បាន​ខ្ពស់​មុខ​ឡើង! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គេ​បាន​ឲ្យ​ទៅ​មនុស្ស​ក្រីក្រ សេចក្ដី​សុចរិត​របស់​គេ​នៅជាប់​ជា​ដរាប គេ​នឹង​បាន​ខ្ពស់​មុខ ទាំង​មាន​កិត្តិយស។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ!


ដើម្បី​សម្រេច​ការ​វិនិច្ឆ័យ​ដល់សាសន៍​ទាំង​នោះ ដូច​ជា​បាន​ចែង​ទុក​មក​ហើយ! ការ​នេះ​ជា​កិត្តិយស ដល់​អស់​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហាលេលូយ៉ា !


ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់ អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ តែយើង​នឹង​លើក​ស្នែង របស់​មនុស្ស​សុចរិត​ឡើង»។


ដ្បិត​ព្រះ‌អង្គ​ជា​សិរី‌ល្អ​នៃ​កម្លាំង​របស់​គេ យើង​ខ្ញុំ​បាន​ថ្កុំ​ថ្កើង​ដោយសារ​ព្រះ‌គុណ របស់​ព្រះ‌អង្គ។


ដ្បិត​ខែល​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា ព្រះ​រាជា​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។


៙ ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង នោះ​ទូល‌បង្គំ​នឹង​បាន​ជា សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​រួច ដ្បិត​ព្រះ‌អង្គ​ជា​ទី​សរសើរ​របស់​ទូល‌បង្គំ។


ទ្រង់​បាន​ទម្លាក់​ស្តេច​ចេញ​ពី​បល្ល័ង្ក ហើយ​លើក​មនុស្ស​រាប‌សា​ឡើង


ជា​ពន្លឺ​សម្រាប់​បើក​សម្តែង​ឲ្យ​សាសន៍​ដទៃ​ឃើញ ហើយ​ជា​សិរី​ល្អ​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។


តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។


ហើយ​ពេល​ព្រះ‌អង្គ​បាន​យាង​មក នោះ​ព្រះ‌អង្គ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្តី​សុខសាន្ត​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​អស់​អ្នក​ដែល​នៅ​ជិត​ផង


ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​ក្រៅ​ទៀត​ទេ គឺ​ជា​ជន​រួម​ជាតិ​តែ​មួយ​ជាមួយ​ពួក​បរិសុទ្ធ និង​ជា​សមា​ជិក​គ្រួសារ​របស់​ព្រះ


ព្រះ‌អង្គ​ជា​ទំនុក​សរសើរ ព្រះ‌អង្គ​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ធ្វើ​ការដ៏​ធំ គួរ​ស្ញែង‌ខ្លាច​ដើម្បី​អ្នក ជា​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ​ស្រាប់។


ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ​ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​គង់​ជិត​យើង គ្រប់​ពេល​ដែល​យើង​អំពាវ‌នាវ​រក​ព្រះ‌អង្គ?


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


នាង​ហា‌ណា​អធិស្ឋាន​ថា៖ «ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​នឹង​ព្រះ‌យេហូវ៉ា កម្លាំង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ក្នុង​ព្រះ​របស់​ខ្ញុំ មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ម្ចាស់​មាន​អំណរ​នឹង​សេចក្ដី​សង្គ្រោះ របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម