Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 75:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រះមានបន្ទូលថា​៖ “យើង​នឹង​កាត់​អស់ទាំង​ស្នែង​របស់​មនុស្ស​អាក្រក់​ចោល រីឯ​ស្នែង​របស់​មនុស្ស​សុចរិត​នឹង​ត្រូវបាន​លើកឡើង”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់ អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ តែយើង​នឹង​លើក​ស្នែង របស់​មនុស្ស​សុចរិត​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទូលបង្គំ​នឹង​កាត់​អំណាច​ទាំង​ប៉ុន្មាន​នៃ​មនុស្ស អាក្រក់​ចេញ តែ​អំណាច​របស់​មនុស្ស​សុចរិត នឹង​បាន​ដំកើង​ឡើង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទ្រង់​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ទ្រង់​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 75:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រាល់ព្រឹក ទូលបង្គំ​នឹង​បំផ្លាញ​ពួកមនុស្ស​អាក្រក់​ទាំងអស់​ក្នុង​ស្រុក ដើម្បី​កាត់​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ចេញ​ពី​ទីក្រុង​របស់​ព្រះយេហូវ៉ា​៕


ព្រះអង្គ​បាន​លើក​ស្នែង​មួយ​ឡើង​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និង​កូនចៅ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ សរសើរតម្កើង​ព្រះអង្គ​។ ហាលេលូយ៉ា​!​៕


ដ្បិត​ព្រះអង្គ​ជា​សិរីរុងរឿង​នៃ​កម្លាំង​របស់ពួកគេ ហើយ​ស្នែង​របស់យើងខ្ញុំ​ត្រូវបាន​តម្កើងឡើង​ដោយ​ការសព្វព្រះហឫទ័យ​របស់ព្រះអង្គ​;


ប៉ុន្តែ​ព្រះអង្គ​បាន​លើក​ស្នែង​របស់ទូលបង្គំ​ឡើង​ដូច​ស្នែង​គោព្រៃ​; ទូលបង្គំ​ត្រូវបាន​លាប​ដោយ​ប្រេង​ថ្មី​។


ព្រះអង្គ​បាន​លើក​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​ឡើង​សម្រាប់​យើង ក្នុង​ពូជពង្ស​របស់​ដាវីឌ​អ្នកបម្រើ​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម