Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:17 - ព្រះគម្ពីរខ្មែរសាកល

17 ដ្បិត​ព្រះអង្គ​ជា​សិរីរុងរឿង​នៃ​កម្លាំង​របស់ពួកគេ ហើយ​ស្នែង​របស់យើងខ្ញុំ​ត្រូវបាន​តម្កើងឡើង​ដោយ​ការសព្វព្រះហឫទ័យ​របស់ព្រះអង្គ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​ព្រះ‌អង្គ​ជា​សិរី‌ល្អ​នៃ​កម្លាំង​របស់​គេ យើង​ខ្ញុំ​បាន​ថ្កុំ​ថ្កើង​ដោយសារ​ព្រះ‌គុណ របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។ យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង ដោយ‌សារ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​ទ្រង់​ជា​សិរី‌ល្អ​នៃ​កំឡាំង​គេ ហើយ​ទ្រង់​នឹង​លើក​អំណាច​យើង​ខ្ញុំ​ឡើង​ដោយ​ព្រះ‌គុណ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។ យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង ដោយ‌សារ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។


នៅ​ទីនេះ យើង​នឹង​ធ្វើឲ្យ​ស្នែង​មួយ​ដុះឡើង​សម្រាប់​ដាវីឌ​; យើង​បាន​រៀបចំ​ចង្កៀង​មួយ​សម្រាប់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់យើង​។


ព្រះអង្គ​បាន​លើក​ស្នែង​មួយ​ឡើង​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និង​កូនចៅ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ សរសើរតម្កើង​ព្រះអង្គ​។ ហាលេលូយ៉ា​!​៕


ព្រះយេហូវ៉ា​ជា​កម្លាំង​របស់ខ្ញុំ និង​ជា​ខែល​របស់ខ្ញុំ​; ចិត្ត​របស់ខ្ញុំ​ជឿទុកចិត្តលើ​ព្រះអង្គ ក៏​បាន​ទទួលជំនួយ ដោយហេតុនេះ ចិត្ត​របស់ខ្ញុំ​លោតកញ្ឆេង ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចម្រៀង​របស់ខ្ញុំ​។


ព្រះមានបន្ទូលថា​៖ “យើង​នឹង​កាត់​អស់ទាំង​ស្នែង​របស់​មនុស្ស​អាក្រក់​ចោល រីឯ​ស្នែង​របស់​មនុស្ស​សុចរិត​នឹង​ត្រូវបាន​លើកឡើង”៕


សេចក្ដីស្មោះត្រង់ និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​នឹង​នៅជាមួយ​គាត់ ហើយ​ស្នែង​របស់គាត់​នឹង​ត្រូវបាន​តម្កើងឡើង​ក្នុង​នាម​របស់យើង​។


ប៉ុន្តែ​ព្រះអង្គ​បាន​លើក​ស្នែង​របស់ទូលបង្គំ​ឡើង​ដូច​ស្នែង​គោព្រៃ​; ទូលបង្គំ​ត្រូវបាន​លាប​ដោយ​ប្រេង​ថ្មី​។


គេ​នឹង​និយាយ​អំពី​យើង​ថា​: ‘សេចក្ដីសុចរិតយុត្តិធម៌ និង​ព្រះចេស្ដា មានតែ​នៅក្នុង​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​!’”។ គេ​នឹង​មក​ឯ​ព្រះអង្គ ហើយ​អស់អ្នក​ដែល​បាន​ក្ដៅក្រហាយ​នឹង​ព្រះអង្គ នឹង​អាម៉ាស់មុខ​។


ខ្ញុំ​អាច​ធ្វើ​គ្រប់ការទាំងអស់​បាន ក្នុង​ព្រះអង្គ​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម